Sunday 21 October 2018
Contact US    |    Archive
postnews
30 days ago

សមត្ថកិច្ចស្ទាក់ចាប់បានសាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹងមាន់ និងនំចម្រុះខូចគុណភាព​ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើដុតកម្ទេចចោល

បាត់ដំបង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៍អូររំដួល នៅថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញ នាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍អូររំដួលដោយស្ទាក់ ចាប់បាននូវ៖ សាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹងមាន់ ខូចគុណភាព= ១,០៥៥ គីឡូក្រាម នំខូចគុណភាពចម្រុះ= ៥០ គីឡូក្រាម ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើ ដោយបានយកទៅដុតកម្ទេចចោល នៅថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០១៨ ដោយមាន ការចូលរួមពីលោកអភិបាលរងស្រុកភ្នំព្រឹក និងគ្រប់ស្ថាប័នរួមមាន គយ ប៉ូលិស និងស្នាក់ការ ៕

Read on the original site


هذه الصفحة هي مجرد قاریء تلقائي للأخبار باستخدام خدمة الـ RSS و بأن نشر هذه الأخبار هنا لاتعني تأییدها علی الإطلاق.
Hashtags:   

សមត្ថកិច្ចស្ទាក់ចាប់បានសាច់មាន់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)