Friday 14 December 2018
Home      All news      Contact us      English
khmer-note - 1 month ago

អាជ្ញាកណ្តាលម្នាក់ត្រូវ FA ពិន័យបីប្រកួតបន្ទាប់ពីសម្រេចផ្តល់បាល់ឲចាប់ផ្តើមប្រកួតដោយការប៉ាវស៊ីងសុង

លោក David McNamara បានពិន័យបីប្រកួតក្នុងការប្រកួតរវាងក្លឹប Manchester City(women) ជាមួយនឹងក្លឹប Reading(women) កាលពីថ្ងៃទី 26 ខែតុលាបន្ទាប់ពីភ្លេចយកកាក់របស់គេពីក្នុងបន្ទប់ផ្លាស់ខោអាវ។ កាក់ដើម្បីសំរេចថាការទាត់បាល់ដំបូងចេញពីក្រុមណាមុនគឺជាការតម្រូវឲមានជាចាំបាច់បើយោងតាមច្បាប់នៃការប្រកួតបាល់ទាត់ អ្នកស្រី Joanna Stimpson អ្នកចាត់ការផ្នែកបាល់ទាត់ស្ត្រី FA បានប្រាប់កាសែត The Times ថាកំហុសរបស់ McNamara គឺ ជាការធ្វេសប្រហែសមួយ ។ អ្នកស្រីបានបន្ថែមទៀតថា: អាជ្ញាកណ្តាលបានភ្លេចកាក់របស់គាត់ហើយវាដល់ពេលវេលាដែលត្រូវប្រកួតដែលមិនអាចយឺតបាន ។  គាត់គួរតែត្រូវបានរៀបចំខ្លួនឲបានល្អជាងនេះគាត់មើលទៅដូចជាមិនមានវិជ្ជាជីវៈជាអាជ្ញាកណ្តាល ។ ការព្យួរបីប្រកួតរបស់ McNamara នឹងមានចាប់ពីថ្ងៃច័ន្ទទី 26 ខែវិច្ឆិកាដល់ថ្ងៃអាទិត្យទី 16 ខែធ្នូ។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ BBC The post អាជ្ញាកណ្តាលម្នាក់ត្រូវ FA ពិន័យបីប្រកួតបន្ទាប់ពីសម្រេចផ្តល់បាល់ឲចាប់ផ្តើមប្រកួតដោយការប៉ាវស៊ីងសុង appeared first on Khmernote.

Related news

Latest News
Hashtags:   

អាជ្ញាកណ្តាលម្នាក់ត្រូវ

 | 

ពិន័យបីប្រកួតបន្ទាប់ពីសម្រេចផ្តល់បាល់ឲចាប់ផ្តើមប្រកួតដោយការប៉ាវស៊ីងសុង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources