Friday 14 December 2018
Home      All news      Contact us      English
rasmeinews - 1 month ago

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​: ការប្រែប្រួល​អាកាសធាតុ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

​ដោយ​: គូលែន / សៀមរាប​: ក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង ស្ដីពី​ការពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ របស់​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ទិន ពន្លក អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព​។​ ​លោក ទិន ពន្លក អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព បាន​មានប្រសាសន៍ថា មាន​របាយការណ៍​ជាច្រើន ដែល​បានបង្ហាញ​អំពី​ផលប៉ះពាល់​អវិជ្ជមាន ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ នៅ​កម្ពុជា ហើយ​តម្លៃ​បាត់បង់​សរុប​ដោយ​គ្រោះទឹកជំនន់​នៅក្នុង​ឆ្នាំ​២០១១ មាន​ចំនួន ៦៣៤​លាន​ដុល្លារ​អាម៉េរិក និង ចំនួន​៣៥៦​លាន​ដុល្លារ​អាម៉េរិក​ទៀត​នៅក្នុង​ឆ្នាំ​២០១៣ រួមជាមួយ​នឹង​តម្លៃ​បាត់បង់​ក្នុង​ផលិតភាព​ការងារ​ដោយសារ​កម្ដៅ​ខ្លាំង ត្រូវបាន​ព្យាករណ៍​ក្នុង​ប្រមាណ ៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​២០១០ ដែល​បញ្ហា​នេះ គឺជា​ផល​លំបាក នៃ​ការប្រែប្រួល​អាកាសធាតុ វា​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ដោយ​ចិ​រ​ភាព ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​ ​លោក​បាន​បន្តថា យោងតាម​ការសិក្សា​រប​ស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចី​រ​ភាព បាន​រកឃើញថា ក្រោម​សេណា​រី​យ៉ូ​ចម្បង សីតុណ្ហភាព​សកល​នឹង​រក្សា​កំណើន​នៅក្រោម​២​អង្សា​សេ នៅ​ឆ្នាំ​២១០០ ហើយ​បើសិនជា​កម្ពុជា​រក្សា​ការវិនិយោគ​កម្រិត​បច្ចុប្បន្ន លើ​សកម្មភាព​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នោះ ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ នឹង​កាត់បន្ថយ​ផលិតផល​ក្នុងស្រុក ចំនួន ២,៥​ភាគរយ នៅ​ឆ្នាំ​២០៣០ និង ចំនួន​៩,៨​ភាគរយ [ ]

Related news

Latest News
Hashtags:   

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​

 | 

ការប្រែប្រួល​អាកាសធាតុ

 | 

ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ

 | 

និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources