Friday 14 December 2018
Home      All news      Contact us      English
khmer-note - 1 month ago

អ្នកចាំទី David De Gea មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United

ការភ័យខ្លាចមួយកំពុងតែកើតឡើងនៅក្នុងក្លឹបបិសាចក្រហម Manchester United ក្រោយពេលអ្នកចាំទី David De Gea មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United។ យោងតាមការចុះផ្សាយរបស់សារពត៌មាន The Telegraph បានឲ្យដឹងថា៖ កុងត្រារបស់អ្នកចាំទី David De Gea នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ ហើយអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះកំពុងមានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester Untied ខណៈដែលពេលនេះក្លឹបយក្សរបស់ប្រទេសអង់គ្លេសមួយនេះកំពុងតស៊ូនិយាយបញ្ចុះបញ្ចូលឲ្យ De Gea យល់ព្រមលើកិច្ចសន្យាថ្មីរបស់គេជាមួយនឹងក្លឹប។ តែប្រសិនបើការចចារណានៅតែបន្ដការរាំងស្ទះនោះក្លឹបបិសាចក្រហម Manchester United នឹងត្រូវបង្ខំចិត្តលក់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះនៅក្នុងខែមករាខាងមុខនេះ ជៀសវាងឲ្យ De Gea ចាកចេញពីក្លឹបឲ្យឥតគិតថ្លៃនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ បុត្រ ប្រភព៖ Goal The post អ្នកចាំទី David De Gea មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United appeared first on Khmernote.

Related news

Latest News
Hashtags:   

អ្នកចាំទី

 | 

David

 | 

មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម

 | 

Manchester

 | 

United

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources