Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 27 days ago

អភិបាល​រាជធានី​៖​ជំរុញ​ការផ្តល់សេវា​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​រាជធានី​, ជូន​ប្រជាពលរដ្ឋ ឆ្លើយតប បាន​ទាន់ពេលវេលា​

​ដោយ​៖​រ៉ា​ម៉ន​ ​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សាកល្បង របស់​អង្គភាព​ច្រកចេញចូល​តែមួយ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុងការ​បង្ខិត​សេវា​រដ្ឋបាល​ឲ្យ​កាន់តែ​កៀក​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព និង​ឆាប់រហ័ស​ទាន់ពេលវេលា​។​ ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នោះ​ថា​៖​អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា អង្គភាព​ច្រកចេញចូល​តែមួយ គឺជា​យន្តការ​ថ្មី​មួយ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ការផ្តល់សេវា​ដល់​សាធារណៈ ពិសេស​សេវា​ចាំបាច់ ឱ្យបាន​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ ក្នុងការ​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់ និង​កាត់បន្ថយ​ការយក​សេវា​កម្រៃ​ក្រៅផ្លូវការ​ច្រើន ក្រៅពី​ច្បាប់​បានកំណត់​។​ ​អ្នកនាំពាក្យ បាន​ថ្លែងបន្តថា​៖ ក្នុង​កិច្ចប្រជុំ​នោះ លោក​អភិបាល​បាន​ស្តាប់​របាយការណ៍ របស់​លោកស្រី​ប្រធាន​ច្រកចេញចូល​តែមួយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា ការលើកឡើង​របស់​ម​ន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បីឱ្យ​ការអនុវត្ត​ការងារ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​ទុកចិត្តបាន​។​លោក ម៉េ​ត មាស​ភក្តី បានបញ្ជាក់​ទៀតថា​៖ លោក ឃួ​ង ស្រេង ក៏បាន​ដាក់ចេញ​នូវ​ផែនការ​មួយចំនួន​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​នីតិវិធី​ផ្តល់​សេវា​នេះ ដល់​ខណ្ឌ​ទាំងអស់ ក៏ដូចជា​មន្ទីរ ដើម្បី​បន្ត​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ថ្នាក់ក្រោម សម្រាប់​អនុវត្តន៍​កិច្ចការ​នេះ ឱ្យបាន​យល់​ពី​ការផ្តល់សេវា ដើម្បី​ធ្វើយ៉ាងណា​ជំ​រុញឱ្យ​ការផ្តល់សេវា [ ]

Related news

Latest News
Hashtags:   

អភិបាល​រាជធានី​៖​ជំរុញ​ការផ្តល់សេវា​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​រាជធានី​

 | 

ជូន​ប្រជាពលរដ្ឋ

 | 

ឆ្លើយតប

 | 

បាន​ទាន់ពេលវេលា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources