Friday 14 December 2018
Home      All news      Contact us      English
rasmeinews - 1 month ago

ឃាត់ខ្លួន​អតីត​យោធា​ម្នាក់​ពាក់ព័ន្ធ​អំពើ​ប្លន់​ជាច្រើន​ករណី តាម​ដីកា​តុលាការ​

ដោយ: សាវរក្ស / ភ្នំពេញ: បុរស​ម្នាក់ដែលគេ​ស្គាល់​ថា ជា​អតីត​ទាហាន​អង្គភាព ង​៧០ ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្ម​ណ្ឌ​កំរិតធ្ងន់​ក្រុង សហការ​ជាមួយ​ស្នងការ​ខេត្តកំពង់ស្ពឺ មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​លោក អ៊ុ សុភ័ក្ក ធ្វើការ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​អំពើ​ប្លន់​ជាច្រើន​ករណី​។ ​ប្រតិបត្តិ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ផ្លូវ​បេ​តុ​លេខ​៩៣z ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​ ​ជនសង្ស័យ​ឈ្មោះ ហាត់ ឆាយ ហៅ​ហាក់​ឆាយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​ទីតាំង​ឃាត់ខ្លួន​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​ ​សមត្ថកិច្ច​ឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ប្តី​ប្រពន្ធ​ខាងលើ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​លេខ​៤២២១​ចុះ​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៨​ចេញ​ដោយ​លោក អ៊ូ​ផាត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទំងន់ទោស (​ប្លន់​) នៅ​ខេត្តកំពង់ស្ពឺ​។​ ​សមត្ថកិច្ច​ឱ្យដឹងទៀតថា ការ​ជនសង្ស័យ​នេះ ខណៈ​ជនសង្ស័យ​កំពុង​ជិះ​រថយន្ត CRV ២​នាក់​ប្តី​ប្រពន្ធ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ផ្លូវ​បេ​តុ​លេខ​៩៣z​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​ដកហូត​អាវុធខ្លី​១​ដើម​ម៉ា​កឡុក ពណ៌​ខ្មៅ​គ្រាប់​មួយចំនួន​ទូរស័ព្ទ​២​គ្រឿង និង​ឯកសារ​ពាក់​ព​ន្ធ័​មួយចំនួន ហើយ​នាំខ្លួន​ទៅ​ឆែកឆេ​ផ្ទះ​បន្តទៀត សមត្ថកិច្ច​បាន​រកឃើញ ម៉ូតូ​PCX១​គ្រឿង [ ]

Related news

Latest News
Hashtags:   

ឃាត់ខ្លួន​អតីត​យោធា​ម្នាក់​ពាក់ព័ន្ធ​អំពើ​ប្លន់​ជាច្រើន​ករណី

 | 

តាម​ដីកា​តុលាការ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources