Friday 14 December 2018
Home      All news      Contact us      English
rasmeinews - 1 month ago

សម្តេច​ក្រឡាហោម​: “​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​សហរដ្ឋ​អាម៉េរិក នឹងមាន​ការរីកចំរើន​ទៅមុខ មិន​ថមថយ​ក្រោយ​ទេ​”

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​សហរដ្ឋ​អាម៉េរិក នឹងមាន​ការរីកចំរើន​ទៅមុខ មិន​ថមថយ​ក្រោយ​ទេ បើទោះជា​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​មិនទាន់​ដោះស្រាយ​ក៏ដោយ​។ ​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម ស ខេង នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក William A. Heist (​វីលៀម ហៃ​) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ចប់​អាណត្តិ​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​ ​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​កោតសរសើរ​លោក William A. Heist (​វីលៀម ហៃ​) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ចប់​អាណត្តិ​ប្រចាំ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញការងារ នៅក្នុង​អាណត្តិ​របស់ខ្លួន​កន្លង​មកនេះ​៕ ល​

Related news

Latest News
Hashtags:   

សម្តេច​ក្រឡាហោម​

 | 

“​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា

 | 

និង​សហរដ្ឋ​អាម៉េរិក

 | 

នឹងមាន​ការរីកចំរើន​ទៅមុខ

 | 

មិន​ថមថយ​ក្រោយ​ទេ​”

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources