Friday 14 December 2018
Home      All news      Contact us      English
rasmeinews - 29 days ago

ពាក្យស្លោក​សំខាន់​ពីរ ដើម្បី​រំ​ឮ​ក​ពី​ការចងចាំ និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​

ដោយៈ សន ប៊ុន​ស៊ីម​ / ​ត្បូងឃ្មុំៈ ក្រសួង​អប់រំ​យុវជន​និង​កីឡា សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បើក​សម្ភោ​ធ​ផ្ទាំង​ពាក្យស្លោក​ស្តីពី​ការចងចាំ និង​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ​សម្តេច​ចក្រី ហេង សំរិន អន្លង់​ជ្រៃ ស្ថិតក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​ ​ពាក្យស្លោក​ទាំងពីរ​ឃ្លា​នេះ មាន​ខ្លឹមសារ​ថា «​រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​រៀន​ពី​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​» និង «​និយាយ​ពី​ការរស់នៅ​ក្នុងសម័យ​ខ្មែរក្រហម គឺ​និយាយ​ពី​ការផ្សះផ្សា អប់រំ​កូនចៅ​ឲ្យ​អត់​ឳ​ន អធ្យាស្រ័យ​គ្នា​»​។​ ​លោកជំទាវ ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​អញ្ជើញ​ចូល​រូ​ម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​នេះ បាន​មានប្រសាសន៍ថា​៖ «​យុវជន​ជំនាន់​ក្រោយ​ត្រូវខិតខំ​រៀនសូត្រ ដោយ​ការយល់​ឲ្យ​ច្បាស់លាស់​និង​ស៊ីជម្រៅ មិនមែន​គ្រាន់តែ​ទន្ទេញ​ឲ្យ​ចាំមាត់​នោះទេ​។ ក្រៅពី​ឯកសារ​ជាច្រើន​អំពី​របប​ខ្មែរក្រហម សិស្សានុសិស្ស​អាច​ស្វែងយល់​បន្ថែមទៀត​តាមរយៈ​ឯកសារ​រស់ ពោលគឺ​ឪពុកម្តាយ និង​ជីដូន​ជីតា ដែល​សុទ្ធតែ​បាន​ឆ្លងកាត់​របប​នេះ​»​។ លើសពីនេះ​ទៀត លោកជំទាវ​បានបញ្ជាក់​បន្ថែម​ពី​កំណែទម្រង់​ថ្មី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​ការដាក់បញ្ចូល​កម្មវិធី​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ថា កម្រិតសិក្សា​ថ្នាក់​បឋម ក៏ត្រូវ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដែរ​។​ ​លោក ផេង ពង្ស​រ៉ាស៊ី [ ]

Related news

Latest News
Hashtags:   

ពាក្យស្លោក​សំខាន់​ពីរ

 | 

ដើម្បី​រំ​ឮ​ក​ពី​ការចងចាំ

 | 

និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources