Friday 14 December 2018
Home      All news      Contact us      English
rasmeinews - 28 days ago

​រដ្ឋមន្ត្រី​ធនធានទឹក​អញ្ជើញ​ជា​កិត្តិយស​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​រវាង​កម្ពុជា​និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស ក្នុង​ពិធី​ចុះហត្ថលេខា ​លើ​កិច្ចព្រមព្រៀង​ឥណ​​ទាន​សម្បទាន​ដែលមាន​ថវិកា​សរុប​ចំនួន​៧៩​លាន​អឺរ៉ូ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD)នៅ​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៨​។​ ​ពិធី​ចុះហត្ថលេខា​នេះ​ប្រព្រឹត្តទៅ​នៅ​ទី​ស្តី ការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អគ្គបណ្ឌិត​សភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន និង​លោក Rémi GENEVEY ប្រធាន​នាយកដ្ឋាន​អឺរ៉ុប​ខាងកើត​,​ម​ជ្ឈឹ​ម​បូព៌ា​និង​អាស៊ី​របស់ AFD​។​ ​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ជា​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ឥណទាន​សម្បទាន​ខាង​លើ​នេះ​នឹងត្រូវ​យកមក ប្រើ​ប្រាស់​ក្នុង​កម្មវិធី ការគ្រប់គ្រង​ធនធានទឹក​និង​ការផ្លាស់ប្តូរ​កសិកម្ម​នៅ​កម្ពុជា​ជំហាន ទីមួយ (Water Resources Management and Argro-ecological Transition for Cambodia- WAT4CAM Program Phase-1) និង​ត្រូវអនុវត្ត​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ក្រសួង​ពាក់ ព័ន្ធមាន​ថវិកា​សរុប​ចំនួន​៧៩​លាន​អឺរ៉ូ​។ ក្នុងនោះ​មាន ទី​មួយ ឥណទាន​សម្បទាន​ពី AFD ចំនួន​៥៥​លាន​អឺរ៉ូ​។ ទី​ពីរ ជំនួយឥតសំណង​រប​ស់​សហភាព​អឺរ៉ុប​ចំនួន​១១,៥​លាន​អឺរ៉ូ​។ ទី​បី [ ]

Related news

Latest News
Hashtags:   

​រដ្ឋមន្ត្រី​ធនធានទឹក​អញ្ជើញ​ជា​កិត្តិយស​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​រវាង​កម្ពុជា​និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources