Friday 14 December 2018
Home      All news      Contact us      English
rasmeinews - 28 days ago

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧​វិច្ឆិកា កើតឡើង​៩​លើក ស្លាប់​៣​នាក់ របួស​១០​នាក់​

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១៦​ដល់​ម៉ោង​២​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ របួសធ្ងន់​ស្រាល​១០​នាក់​(​ស្រី​២​នាក់​)​។​ ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៥​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ៤​គ្រឿង​។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៣​នាក់​(​យប់​២​នាក់​) ។​ ​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​៣​លើក​(​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ​១​លើក​, ប្រជែង ១​លើក (​ស្លាប់​១​នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក ,​បត់​គ្រោះថ្នាក់ ១​លើក​, ស្រវឹង​១​លើក (​ស្លាប់​១​នាក់​) ងងុយដេក ១​លើក​។​ ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៧​ថ្ងៃ គឺ​ថ្ងៃទី​១៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៤៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧១​នាក់ របួស​សរុប ២៤៧​នាក់ [ ]

Related news

Latest News
Hashtags:   

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧​វិច្ឆិកា

 | 

កើតឡើង​៩​លើក

 | 

ស្លាប់​៣​នាក់

 | 

របួស​១០​នាក់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources