Saturday 17 November 2018
Home      All news      Contact us      English
rasmeinews - 9 days ago

នាង​អែល​សា ហូ​ស ពាក់អាវ​ទ្រនាប់​តម្លៃ ១ លាន​ដុល្លារ​អំឡុង​កម្មវិធី​បង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន Victoria’s Secret

​នាង​អែល​សា ហូ​ស (Elsa Hosk) គឺជា​ទស្សនីយភាព​ដែល​ត្រូវតែ​មើល ខណៈដែល​នាង​បាន​ទាញយក​ចំណាប់អារម្មណ៍​ពី​កម្មវិធី​បង្ហាញ​ម៉ូត Victoria s Secret Fashion Show ដោយ​ពាក់អាវ​ទ្រនាប់​ឈ្មោះ Fantasy Bra តម្លៃ ១ លាន​ដុល្លារ​។​ ​ភ្នែក​មនុស្ស​គ្រប់គ្នា​បាន​ត្របាញ់​មកលើ​តារា​បង្ហាញ​ម៉ូត​អាយុ ៣០ ឆ្នាំ​រូបនេះ នៅពេល​នាង​បង្ហាញ​វេទមន្ត​ទាក់ទាញ​របស់​នាង​នៅក្នុង​ឈុត​អាវទ្រនាប់​ដ៏​ថ្លៃ​សម្បើម​នេះ នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​វិច្ឆិកា​នៅ​ទីក្រុង​ញូវយ៉ក​។​ ​វា​គឺជា​លើកទីមួយ​ហើយ ដែល​នាង​អែល​សាបាន​ពាក់អាវ​ទ្រនាប់ Fantasy Bra ដែល​គ្រប់គ្នា​ចង់បាន​នេះ ហើយ​តារា​រូបនេះ​មើលទៅ​ពិតជា​ដូច​ទេពធីតា​មែនទែន​យ៉ាង​អ៊ីចឹង ខណៈដែល​នាង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ក្នុង​ឈុត​ដែល​ដាំ​ត្បូង​ជាង ២.១០០ គ្រាប់​នេះ​៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

នាង​អែល​សា

 | 

ពាក់អាវ​ទ្រនាប់​តម្លៃ

 | 

លាន​ដុល្លារ​អំឡុង​កម្មវិធី​បង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន

 | 

Victoria

 | 

Secret

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources