Thursday 15 November 2018
Home      All news      Contact us      English
rasmeinews - 7 days ago

​គម្រោង​វិនិយោគ​ចំនួន​ប្រាំបី​ដែលមាន​ទឹកប្រាក់​ជាង​៤០០​លាន​ដុល្លារ​បានទទួល​ការសម្រេច​ចុះបញ្ជី​ស្ថាពរ​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​(CDC)​បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​ប្រាំបី​ដែលមាន​ទឹកប្រាក់​វិនិយោគ​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​និង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​នោះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ទាំងនោះ​ហើយ​។​ ​ ​ប្រភព​ដដែល​បន្តថា​ក្រុមហ៊ុន​ទាំង​ប្រាំមួយ ក្នុងនោះ​មា​នៈទី​១-“KIRI APHIVATH CO.,LTD.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​(​ដាំ​កៅស៊ូ​)​និង​រោងចក្រ​កែច្នៃ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។​មាន​ទុនវិនិយោគ​ប្រមាណ ១១,៣៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន ៥៩០​កន្លែង​។​ទី​២-“QIN YUE GARDEN HOTEL CO.,LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៣៥០​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អុង សង្កាត់​រាម ខណ្ឌ​ព្រៃនប់ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២៧,៦២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២៨៩​កន្លែង​។​ទី​៣-“HUAYU XINPENG PLASTICE(CAMBODIA)CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ប្រើ​ប្រាស់​ពី​ប្លា​ស្ទីក​ដែលមាន​ទីតាំង​វិ និ​យោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,២៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៧៦​កន្លែង​។​ទី​៤-“CAMBODIAN PACKAGING CHAKREY TING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បោង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ២០,៥៩​លាន​ដុល្លារ [ ]

Related news

Latest News
Hashtags:   

​គម្រោង​វិនិយោគ​ចំនួន​ប្រាំបី​ដែលមាន​ទឹកប្រាក់​ជាង​៤០០​លាន​ដុល្លារ​បានទទួល​ការសម្រេច​ចុះបញ្ជី​ស្ថាពរ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources