Saturday 17 November 2018
Home      All news      Contact us      English
rasmeinews - 9 days ago

វត្ត​ស្វាយ​រមៀត ខេត្តសៀមរាប បើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​

ដោយ​: គូលែន / សៀមរាប​: កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វត្ត​បារាយណ៍​មហានទី​រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត បានធ្វើ​ការបើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​ហើយ តាម​ការគ្រោងទុក ដែលមាន​ទូក​ចូលរួម​ប្រកួត​ចំនួន​១៨​គូ ហើយ​ទូក​នីមួយៗ ចំណុះ​ចំនួន​០៦​នាក់ ដែល​ការប្រកួត​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៨ និង ថ្ងៃទី​០៩ ហើយ​សម្រាប់​ថ្ងៃទី​០៨ ខែវិច្ឆិកា​នេះ​។ ​ការប្រកួត​ជម្រុះ​ទាំង​ពេលព្រឹក និង ពេល​ល្ងាច និង​សម្រាប់​ពេល​ល្ងាច​ថ្ងៃទី​០៩ ស្អែក​នេះ នឹងធ្វើ​ការប្រកួត​ផ្ដាច់ព្រ័ត្រ ពី​ចំណាត់​លេខ​១​ដល់​លេខ​៤ ហើយ​ទូក​ដែល​ទទួលបាន​ចំណាត់ថ្នាក់​នេះ នឹងត្រូវ​បាន​ទៅ​ចូលរួម​ជា​គូ​កិត្តិយស​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក តាម​បណ្ដោយ​ដងស្ទឹង​សៀមរាប នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្តសៀមរាប​។ ​ព្រះ​តេជគុណ នឿ​ម វុ​ទ្ឋី ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​រមៀត មាន​ថេរ​ដិ​កា​ថា នេះ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​ព្រះសង្ឃ និង គណៈកម្មការ​វត្ត អាជ្ញាធរ​មូលដ្ឋាន រួមទាំង​កម្លាំង​សមត្ថកិច្ច បាន​សហការគ្នា រៀបចំ​ពិធី​អុំទូក​នេះ​ឡើង ក្រោម​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​សប្បុរជន​ជា​ពាណិជ្ជករ អាជីវករ [ ]

Related news

Latest News
Hashtags:   

វត្ត​ស្វាយ​រមៀត

 | 

ខេត្តសៀមរាប

 | 

បើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources