Saturday 17 November 2018
Home      All news      Contact us      English
rasmeinews - 9 days ago

រន្ធត់​ណាស់​! រថយន្ដ​យី​ឌុប​ធុន​យក្ស បើក​បុក​រះ​រថយន្ត ម៉ូតូ​កង​បី និង​ម៉ូតូ​ច្រើន​គ្រឿង​របួសធ្ងន់​ស្រាល​៤​នាក់ នៅ​ផ្លូវ​វេ​ង​ស្រេង​

ដោ​យៈ ចាន់តូ / ភ្នំពេញ: រថយន្ត​យី​ឌុប​ធុន​យក្ស ដឹកទំនិញ មួយគ្រឿង បើក​បុក​រះ​រថយន្ត​ស្រប​ទិស ហើយ​រុញ​ទៅបុក​បន្តបន្ទាប់ រថយន្ត​ចត​ស្ងៀម សរុប​៦​គ្រឿង ម៉ូតូ​កង់​បី​៤​គ្រឿង និង​ម៉ូតូ​ចត​ស្ងៀម​ចំនួន​៣​គ្រឿង​បន្ថែមទៀត បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស ធ្ងន់​ម្នាក់ ស្រាល​៤​នាក់ ផ្អើល​មួយ​ចំហៀង​ក្រុងភ្នំពេញ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​លើផ្លូវ​វេ​ង​ស្រេង មុខ​ទីបញ្ជាការ​អាវុធហត្ថ​ក្រុងភ្នំពេញ ភូមិ​តំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​ ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ​យី​ឌុប ធុន​យក្ស ពណ៌​លឿង ដឹកទំនិញ អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្រោយ​កើតហេតុ​។​ ​តាម​ប្រភព​នៅ​កន្លែង កើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​បង្ក បើក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ បាន​ទៅបុក​រថយន្ត​មួយគ្រឿង​កំពុងបើក​ស្រប​ទិស​គ្នា ហើយ​រុញ​ទៅបុក​រថយន្ត ចត​ស្ងៀ​ត ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង​ទៀត និង​បុក​កៀរ​ម៉ូតូ​កង់​បី​ចំនួន​៤​គ្រឿង កំពុងបើក​តាមផ្លូវ ស្រប​ទិស​គ្នា ម៉ូតូ​ចំនួន​៣​គ្រឿង ដែល​ចត​ស្ងៀម ហេតុការណ៍ គ្រោះថ្នាក់ ផ្អើល​មួយ​ចំហៀង​ក្រុងភ្នំពេញ​ខាងលើ បង្ក​ឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​ ​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន [ ]

Related news

Latest News
Hashtags:   

រន្ធត់​ណាស់​

 | 

រថយន្ដ​យី​ឌុប​ធុន​យក្ស

 | 

បើក​បុក​រះ​រថយន្ត

 | 

ម៉ូតូ​កង​បី

 | 

និង​ម៉ូតូ​ច្រើន​គ្រឿង​របួសធ្ងន់​ស្រាល​៤​នាក់

 | 

នៅ​ផ្លូវ​វេ​ង​ស្រេង​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources