Thursday 15 November 2018
Home      All news      Contact us      English
rasmeinews - 7 days ago

ចិន​បញ្ចេញ​ដ្រូ​ន​បំបាំង​ខ្លួន​ជា​លើកដំបូង​នៅ​ពិព័រណ៍​អាកាសចរណ៍​ជូ​ហៃ​

ក្នុងពិព័រណ៍អាកាសចរណ៍និងអវកាសអន្តរជាតិចិន ឬពិព័រណ៍អាកាសចរណ៍ជូហៃ វត្ថុដាក់តាំងដែលមានការចាប់អារម្មណ៍បំផុតមួយប្រហែលយន្តហោះដ្រូនជំនាន់ថ្មីរបស់ចិនធុនCH-7 ជាប្រភេទយន្តហោះគ្មានមនុស្សបើកអាចបំបាំងខ្លួន។វាអាចជាដ្រូនបំបាំងកាយលើកដំបូងដែលនឹងវាយលុកចូលទីផ្សារពិភពលោក។ ផលិតដោយសារជីវកម្មវិទ្យាសាស្ត្រអាកាសចរណ៍និងបច្ចេកវិទ្យាចិន ដ្រូននេះត្រូវរំពឹងថានឹងធ្វើការហោះសាកល្បងនៅឆ្នាំ២០១៩ និងការផលិតទ្រង់ទ្រាយធំនៅឆ្នាំ២០២២ បើអ្វីៗដំណើរការទៅល្អ។ ដ្រូនCH-7 ត្រូវតាំងបង្ហាញនៅពិព័រណ៍អាកាសចរណ៍និងអវកាសអន្តរជាតិចិននៅក្រុងជូហៃ ស៊ី វេន អ្នករចនាប្លង់CH-7 បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងកាលពីថ្ងៃពុធទី៧វិច្ឆិកាថា យន្តហោះនេះអាចហោះយូរម៉ោង ស៊ើបការណ៍និងវាយប្រហារគោលដៅ នៅពេលចាំបាច់។«យើងអាចឃើញCH-7នៅក្នុងមេឃ ជាទំនិញមានប្រយោជន៍នៅពេលអនាគត។ដ្រូននេះអាចលក់ទៅក្រៅប្រទេស តែមិនទាន់ដឹងថាប្រទេសណាខ្លះជាអតិថិជន»។ យន្តហោះដ្រូនជំនាន់ថ្មីរបស់ចិនធុនCH-7 នេះអាចហោះក្នុងល្បឿនដូចយន្តហោះពាណិជ្ជកម្មធម្មតា មានប្រវែងស្លាប២២ម៉ែត្រនិងប្រវែងខ្លួន១០ម៉ែត្រ។ ទោះជាប្រទេសផ្សេងទៀតខិតខំបង្កើតដ្រូនបំបាំងកាយដោយខ្លួនឯង ក៏ដ្រូនរបស់ចិនថោកជាងនិងមិនលាក់បាំងបច្ចេកវិទ្យា ដែលធ្វើអោយអ្នកទិញចាប់អារម្មណ៍។យោងតាមសារព័ត៌មាន China Daily បើCH-7ហោះសាកល្បងបានជោគជ័យ យន្តហោះគ្មានមនុស្សបើកចិននឹងបង្ហាញខ្លួននៅលើទីផ្សារមុនគេសម្រាប់អតិតថិជនដែលចង់បានដ្រូនប្រយុទ្ធបំបាំងកាយនៅក្នុងកងកម្លាំងរបស់គេ៕ដោយ៖វាសនា

Related news

Latest News
Hashtags:   

ចិន​បញ្ចេញ​ដ្រូ​ន​បំបាំង​ខ្លួន​ជា​លើកដំបូង​នៅ​ពិព័រណ៍​អាកាសចរណ៍​ជូ​ហៃ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources