Thursday 15 November 2018
Home      All news      Contact us      English
kbn - 7 days ago

ស្លាប់​ចិន​ម្នាក់ សង្ស័យ​លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់​ទី​៨ អគារ​កាស៊ីណូ​ផ្កាយ​៥

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ស្លាប់​នៅ​ក្បែរ​អគារ​កាស៊ីណូ​ផ្កាយ​៥ និង​ត្រូវ​គេ​សង្ស័យ​ថា ជា​ករណី​អត្តឃាត លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់​ទី​៨ បណ្តាល​ឱ្យ​បោក​ផ្ទប់​ទៅ​នឹង​ថ្ម​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឱ្យ​រន្ធត់ ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ត្រង់​អគារ​កាស៊ីណូ​ផ្កាយ​៥ ចំណុច​ភ្នំ​១០០ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ បុរស​រង​គ្រោះ​ដែល​ធ្លាក់​ពី​ជាន់​ទី​៨​ស្លាប់ មានឈ្មោះ​ហ្សា​ង ជៀង​សាន (ZHANG JIANGSHAN) អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៩២៨៩៥៣៥៨ ស្នាក់​នៅ​បន្ទប់​លេខ ៧០៧ អគារ T៣ ជាន់​ទី​៨ របស់​ក្រុមហ៊ុន​កាស៊ីណូ​ផ្កាយ​៥ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ និង​បាន​ធ្វើការ​ហ៊ុំ​ព័ទ្ធ ទីតាំង​កើតហេតុ រួច​ទាក់ទង​ទៅ​ខាង​ជំនាញ​ឱ្យ​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព ដើម្បី​រក​មូលហេតុ​ពិត រួច​ហើយ​សមត្ថកិច្ច​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​ទទួលយក​ទៅ​ចាត់ចែង​បន្ត ៕ The post ស្លាប់​ចិន​ម្នាក់ សង្ស័យ​លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់​ទី​៨ អគារ​កាស៊ីណូ​ផ្កាយ​៥ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ស្លាប់​ចិន​ម្នាក់

 | 

សង្ស័យ​លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់​ទី​៨

 | 

អគារ​កាស៊ីណូ​ផ្កាយ​៥

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources