Saturday 17 November 2018
Home      All news      Contact us      English
kbn - 9 days ago

បុរស​ម្នាក់​ចូល​ម៉ាស្សា ដេក​ស្លាប់​លើ​ពូក សង្ស័យ​ខ្យល់គរ

ភ្នំពេញ ៖ បុរស​ម្នាក់ ទំនង​មិនសូវ​ស្រួលខ្លួន ក៏​ចូល​ទៅ​ម៉ាស្សា​កោសខ្យល់ តែ​ជា​អកុសល បណ្តាល់​អោយ​ស្លាប់ បង្ក​អោយ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន នឹង ប្រជាពលរដ្ឋ​ចោមរោម​មើល នៅ​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ដែល​ស្លាប់ មានឈ្មោះ សាយ ច​ន្ថា មាន​អាយុ ៣៨​ឆ្នាំ បច្ចុប្បន្ន​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​ខាងលើ ជិះម៉ូតូ​ចូល​មក​​ម៉ាស្សា ក្នុងផ្ទះ​ម៉ាស្សា​មួយ​កន្លែង​យីហោ (​អរគុណ​ចា៎​) នៅ​វេលា​ម៉ោង​ប្រហែល​០៩​ព្រឹក លុះ​ម៉ាស្សា​បាន​ប្រមាណ​១​ម៉ោង ក៏​ស្រាបតែ​បុរស​ខាងលើ​ដេក​ស្លាប់​ផ្កាប់មុខ​លើ​ពូក​តែ​ម្តង សង្ស័យ​ស្លាប់​ដោយសារ​ខ្យល់គរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច រួម​នឹង​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ផង​ដែរ ។ ភ្លាម​ៗ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់់​កន្លែង​កើតហេតុ និង​ធ្វើ​កោសល​វិ​ច្ច័​យ​ជាបឋម បើ​តាម​សម្តី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ប្រាប់​ថា សព​បាន​ស្លាប់ ជា​ករណី​ខ្យល់គរ ។ ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ទៅ​អោយ​សាច់ញាតិ និង​ត្រូវ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​ស្រុក​កំណើត​នៅ ខេត្តស្វាយរៀង​៕ The post បុរស​ម្នាក់​ចូល​ម៉ាស្សា ដេក​ស្លាប់​លើ​ពូក សង្ស័យ​ខ្យល់គរ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បុរស​ម្នាក់​ចូល​ម៉ាស្សា

 | 

ដេក​ស្លាប់​លើ​ពូក

 | 

សង្ស័យ​ខ្យល់គរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources