Saturday 17 November 2018
Home      All news      Contact us      English
rasmeinews - 9 days ago

អតីត​ជំទាវ​ទី​១​ហ្វីលីពីន អ៊ី​មេ​ល​ដា ម៉ា​កូ​ស ប្រឈម​ការជាប់គុក​ក្រោយ​តុលាការ​រកឃើញ​កំហុស​

ភរិយាមេម៉ាយរបស់សពប្រធានាធិបតី ហ្វែឌីណង់ ម៉ាកូស ត្រូវបានតុលាការផ្តន្ទាទោសអោយជាប់គុកយ៉ាងតិច៤២ឆ្នាំ ចំពោះការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធលុយ៦៥៨លានដុល្លារ ដែលគ្រួសាររបស់លោកស្រីត្រូវបានគេចោទថាលាក់ទុកក្នុងគណនីមួយចំនួននៅស្វីស។ តុលាការប្រឆាំងអំពើពុករលួយហ្វីលីពីន កាលពីថ្ងៃសុក្រទី៩វិច្ឆិកា បានរកឃើញថាលោកស្រីអ៊ីមេលដា ម៉ាកូស(Imelda Marcos)មានកំហុស៧ករណីចំពោះការប្រព្រឹត្តអំពើពុករលួយ។តុលាការបានកាត់ទោសលោកស្រីអោយជាប់គុក១១ឆ្នាំចំពោះបទចោទប្រកាន់មួយករណីៗនិងក៏បានដកសិទ្ធិលោកស្រីពីការស្វះស្វែងកាន់តំណែងសាធារណៈនានា។ សូមបញ្ជាក់ថា អតីតជំទាវទី១វ័យ៨៩ឆ្នាំរូបនេះ កំពុងឈរឈ្មោះជាអភិបាលខេត្តភាគខាងជើង អ៊ីឡីកូស ណត ដែលជាមូលដ្ឋានអំណាចរបស់គ្រួសារលោកស្រី។ ទោះជាយ៉ាងណា លោកស្រីត្រូវបានអនុញ្ញាតអោយបង់ប្រាក់ធានាខ្លួននៅក្រៅឃុំ ខណៈរង់ចាំបណ្តឹងឧទ្ធរណ៍។ សូមរំលឹកថា ម៉ាកូស ល្បីដោយសារតែបានបន្សល់ទុកស្បែកជើងជាង១២០០គូ ពេលគ្រួសារលោកស្រីភៀសខ្លួនទៅអាមេរិកក្រោយប្រជាជនហ្វីលីពីននាំគ្នាធ្វើបដិវត្តន៍អំណាចប្រជាជនបណ្តេញជនផ្តាច់ការ ហ្វែរឌីណង់ ម៉ាកូសចេញពីអំណាចនៅឆ្នាំ១៩៨៦។ ស្វាមីរបស់លោកស្រី ដែលកាន់តំណែងប្រធានាធិបតីអស់ជិត២ទសវត្សរ៍ ត្រូវបានចោទប្រកាន់ថាប្រមូលលុយបានជាង១០ពានលានដុល្លារក្នុងពេលកាន់តំណែងនិងលោកបានស្លាប់នៅអាមេរិកនៅឆ្នាំ១៩៨៩។ បណ្តឹងពុករលួយ ដែលប្តឹងតាំងពីឆ្នាំ១៩៩១ ចេញមកពីការចោទប្រកាន់ថាលោកស្រីម៉ាកូសមានចំណែកភាគហ៊ុនហិរញ្ញវត្ថុនៅក្នុងយ៉ាងតិចមូលនិធិចំនួន៧ នៅប្រទេសស្វីស ខណៈលោកស្រីធ្វើជារដ្ឋមន្រ្តីនិងអភិបាលក្រុងម៉ានីសចាប់ពីឆ្នាំ១៩៧៨ដល់១៩៨៦ និងជាសមាជិកសភាចាប់ពីឆ្នាំ១៩៧៨ដល់១៩៨៤។ សូមបញ្ជាក់ថា ទីភ្នាក់ងាររដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងដើម្បីតាមរកលុយដែលគ្រួសារម៉ាកូសបានលួចយក យ៉ាងតិច៦៥៨លានដុល្លារ និងត្រូវបានដាក់ក្នុងមូលនិធិនានានៅស្វីស ដែលបង្កើតឡើងដោយសមាជិកគ្រួសារនិងមេធាវីរបស់គ្រួសារនេះ។ មូលនិធិមួយឈ្មោះថាAvertinaមានលុយ២៤០លានដុល្លារក្នុងគណនីរបស់វា។មូលនិធិ២ទៀត Aguamina និងBanque Paribasបានគណនីតំលៃប្រមាណ១០០លានដុល្លារ៕ដោយ៖វាសនា

Related news

Latest News
Hashtags:   

អតីត​ជំទាវ​ទី​១​ហ្វីលីពីន

 | 

អ៊ី​មេ​ល​ដា

 | 

ម៉ា​កូ​ស

 | 

ប្រឈម​ការជាប់គុក​ក្រោយ​តុលាការ​រកឃើញ​កំហុស​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources