Friday 14 December 2018
Home      All news      Contact us      English
rasmeinews - 1 month ago

ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​បាត់បង់​គូ​ដណ្តឹង​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ Lion Air បន្ត​រៀបការ​តែម្នាក់ឯង​តាម​ការគ្រោងទុក​ដើម្បី​បំពេញ​បំណង​គាត់​

​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​បាត់បង់​គូ​ដណ្ដឹង​របស់ខ្លួន​ក្នុងការ​ធ្លាក់​យន្តហោះ Lion Air កាលពី​ខែ​មុន​នៅក្បែរ​ទីក្រុង​ហ្សា​ការ​តា បានរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​តែម្នាក់ឯង​ដើម្បី​បំពេញ​បំណង​ចុងក្រោយ​របស់គាត់​។​ ​បុគ្គលិក​មន្ទីរពេទ្យ​នាង អ៊ី​ន​តាន់ ស៊ី​យ៉ា​រី អាយុ ២៦ ឆ្នាំ និង​លោក រី​យ៉ូ ណាន់​ដា ប្រា​តា​ម៉ា ដែលជា​វេជ្ជបណ្ឌិត បាន​ជួល​ផ្នួង​ឈ្មោះ​សីឡា ដើម្បី​រៀបចំ​មង្គលការ​របស់​ពួកគេ​នៅ​ថ្ងៃទី ១១ វិច្ឆិកា​។​ ​លោ​ករី​យ៉ូ អាយុ ២៦ ឆ្នាំ​គឺ​ស្ថិតក្នុង​ចំណោម​មនុស្ស ១៨៩ នាក់​ជិះ​នៅលើ​យន្តហោះ Lion Air Flight JT610 ដែល​បាន​ធ្លាក់ ១៣ នាទី​បន្ទាប់ពី​ចេញដំណើរ​ពី​ទីក្រុង​ហ្សា​ការ​តា​កាលពី​ថ្ងៃទី ២៩ តុលា​។ យន្តហោះ​នេះ​គឺ​គ្រោង​ហោះ​ទៅកាន់​ទីក្រុង​ប៉ាង​កាល់ពី​ណា​ង (Pangkal Pinang)​។ គាត់​បាន​កំពុង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ បន្ទាប់ពី​ចូលរួម​សន្និសីទ​មួយ​នៅ​ហ្សា​ការ​តា​។​ ​វា​គឺជា​គ្រោះមហន្តរាយ​អាកាសចរណ៍​ដ៏​អាក្រក់​បំផុត​របស់​ឥណ្ឌូណេស៊ី​ចាប់តាំងពី​យន្តហោះ Garuda Indonesia បាន​ធ្លា​ក់នៅ​ទីក្រុង​មេ​ដាន កាលពី​ឆ្នាំ ១៩៩៧ ដោយ​សម្លាប់​មនុស្ស ២៣៤ នាក់​នៅលើ​យន្តហោះ​។​ ​នាង​អ៊ី​ន​តាន់​បាន​សរសេរ​នៅលើ Instagram របស់​នាង​ឈ្មោះ @intansyariii ថា មុនពេល​ចាកចេញ​ទៅ​ហ្សា​ការ​តា​ដើម្បី​ចូលរួម​សន្និសីទ [ ]

Related news

Latest News
Hashtags:   

ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​បាត់បង់​គូ​ដណ្តឹង​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ

 | 

បន្ត​រៀបការ​តែម្នាក់ឯង​តាម​ការគ្រោងទុក​ដើម្បី​បំពេញ​បំណង​គាត់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources