Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 24 days ago

អាមេរិក​ចូលរួម​ជាមួយ​អូស្ត្រាលី​បង្កើត​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ប៉ា​ពួ​

អាមេរិកនិយាយថា ខ្លួននឹងរួមដៃជាមួយអូស្រ្តាលីក្នុងការស្ថាបនាមូលដ្ឋានទ័ពជើងទឹកមួយនៅក្នុងប្រទេស ប៉ាពួរ នូវែល ហ្គីណេ(PNG) ក្នុងចំណាត់ការមួយទំនងជាដើម្បីទប់ស្កាត់ឥទ្ធិពលកាន់តែកើនឡើងរបស់ចិន។ អនុប្រធានាធិបតីអាមេរិកលោកម៉ៃ ផេនស៍បាននិយាយថា ប្រទេស៣នឹងធ្វើការរួមគ្នាលើទីតាំងនេះនៅលើកោះម៉ានូស( Manus Island)។ អាមេរិកកំពុងបារម្ភខ្វាយខ្វល់នឹងផែនការរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក អូស្រ្តាលីបានប្រកាសកាលពីខែមុនថា ខ្លួននឹងធ្វើការជាមួយPNGដើម្បីស្ថាបនាមូលដ្ឋានទ័ពជើងទឹកLombrum Naval Baseនៅលើកោះខាងលើ។ លោកផេនស៍បានប្រកាសដូច្នេះនៅក្រៅកិច្ចប្រជុំApec នៅរដ្ឋធានី ផត ម័ររេស្ប៊ី របស់ប៉ាពួ។លោកបាននិយាយដូច្នេះថា«សហរដ្ឋអាមេរិកនឹងចាប់ដៃជាមួយប៉ាពួ នូវែលហ្គីណេនិងអូស្រ្តាលីលើគំនិតផ្តួចផ្តើមរួមគ្នានៅមូលដ្ឋាន Lombrum Naval Base។យើងនឹងធ្វើការជាមួយប្រទេស២នេះដើម្បីការពារអធិបតេយ្យភាពនិងសិទ្ធិសមុទ្រនៅបណ្តាកោះប៉ាស៊ីហ្វិក»។ លូមប្រ៊ូម(Lombrum)ដែលជាមូលដ្ឋានជើងទឹកអាមេរិកធំមួយក្នុងអំឡុងសង្រ្គាមលោកលើកទី២​ ជាទីតាំងយុទ្ធសាស្រ្តមួយសំរាប់សម្លឹងមើលបណ្តាផ្លូវដឹកជញ្ជូនពាណិជ្ជកម្មដ៏មមាញឹក។ អាមេរិកនិងអូស្រ្តាលី មានការព្រួយបារម្ភរួមគ្នាអំពីឥទ្ធិពលកាន់តែកើនឡើងរបស់ចិននៅក្នុងតំបន់។របាយការណ៍មុននេះក្នុងឆ្នាំនេះនិយាយថាចិនពិចារណាសាងសង់មូលដ្ឋានយោធាអចិន្រ្តៃយ៍មួយនៅប៉ាស៊ីហ្វិកខាងត្បូង ដែលជាការប្រកាសអាសន្នដល់ប្រទេសទាំងពីរ។ លោកផេនស៍មិនបានបញ្ជាក់ថាតើអាមេរិកនឹងដាក់នាវានៅមូលដ្ឋាននេះជាអចិន្រ្តៃយ៍ឬយ៉ាងណាទេ តែលោកថាទីតាំងនេះនឹងបង្ហាញការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះ«ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ»មួយ៕ដោយ៖វាសនា

Related news

Latest News
Hashtags:   

អាមេរិក​ចូលរួម​ជាមួយ​អូស្ត្រាលី​បង្កើត​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ប៉ា​ពួ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources