Wednesday 12 December 2018
Home      All news      Contact us      English
rasmeinews - 24 days ago

ផ្ទុះ​ទូរស័ព្ទ​ពេល​សាក​ថ្ម​ឆេះ​រាល​ផ្ទះ​ដូរ​លុយ និង​លក់​មាស នៅ​ផ្សារ​វាល​យន្ត ផ្អើល​ក្រុង​ស្វាយរៀង

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ដោយសារតែ​ការ​សាក​ថ្ម​ទូរស័ព្ទ​ទុកចោល​លើ​ពូក ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ផ្ទះ​ដូរ​លុយ និង​លក់​មាស​មួយកន្លែង នៅ​ខាងត្បូង​ផ្សារ​វាល​យន្ត ស្ថិតក្នុង​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ប៉ុន្តែ​សមត្ថកិច្ច​បាន​អន្តរាគមន៍​ជួយ​ទាន់ពេល​។ ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៤៖០០​រសៀល ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​ ​លោក ទូច ធី ចៅសង្កាត់រង​ទី​១ សង្កាត់​ស្វាយរៀង ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ម្ចាស់ផ្ទះ​បាន​បញ្ចូលភ្លើង​ទូរស័ព្ទ ដោយ​ដាក់​លើ​ពូក​ក្នុង​បន្ទប់ដេក បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​ពូក​ហុយផ្សែង​ផ្អើល​ដល់​ពលរដ្ឋ​ជិតខាង យក​បំពង់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​៤​បំពង់ ប៉ុន្តែ​មិន​រលត់​នោះទេ ទើប​ម្ចាស់ផ្ទះ​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង មួយគ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​២​គ្រឿង មកជួយ​បាញ់​ពន្លត់ ទើប​រលត់​ទាំងស្រុង នៅវេលា​ម៉ោង​៥៖២០​នាទី​ល្ងាច​។​ ​ប្រភព​ខាងលើ​បន្តទៀតថា ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ សំ ទី អាយុ​៥០​ឆ្នាំ មានមុខរ​បរជា​អាជីវក​ដូរ​លុយ និង​លក់​មាស​។ ហើយ​ទំហំ​នៃ​ការខូចខាត គេ​ពុំទាន់​ដឹងថា ខូចខាត​អស់​ប៉ុន្មាន​នោះដែរ​។​ ​លោក ណុប ចំរើន អភិបាល​ស្តីទី​ក្រុង​ស្វាយរៀង បាន​ក៏​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ដែល​បង្កដោយ​ការឆ្លង​ចរន្តអគ្គិសនី ភ្លើងទៀន ភ្លើង​ធូប ភ្លើងចង្ក្រាន​ជាដើម​។ [ ]

Related news

Latest News
Hashtags:   

ផ្ទុះ​ទូរស័ព្ទ​ពេល​សាក​ថ្ម​ឆេះ​រាល​ផ្ទះ​ដូរ​លុយ

 | 

និង​លក់​មាស

 | 

នៅ​ផ្សារ​វាល​យន្ត

 | 

ផ្អើល​ក្រុង​ស្វាយរៀង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources