Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 24 days ago

អាជ្ញាធរខេត្ត​ស្ទឹងត្រែង​រៀបចំ​ការប្រឡង​ជ្រើសរើស​បញ្ចូល​ក្របខណ្ឌ​អនុរក្ស​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​

​ដោយ​:​សុខុម / ស្ទឹងត្រែង​: នៅ​វិទ្យាល័យ​ព្រះរាជ​បូ​ជ្ជ​នី​យ​កិច្ច ខេត្តស្ទឹងត្រែង ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​មានការ​ប្រឡង ជ្រើសរើស​បញ្ចូល​ក្របខ័ណ្ឌ​អនុរក្ស​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​បម្រើការ​នៅ​ពន្ធនាគា​ខេត្តស្ទឹងត្រែង​។​ ​ការប្រឡង​នេះ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​តឹងរឹង​ពី​អនុរក្ស និង​បើក​វិញ្ញាសារ​ដោយ លោក ញ៉ែម សារី ប្រធាន​មណ្ឌល​ប្រឡង និង​ជា​អភិបាលរង​នៃ គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​។ លោក ប៉ែន ចិន​យុ​ទ្ធា នាយក​ទីចាត់ការ​ធនធានមនុស្ស នៃ​រដ្ឋា​បាល​សាលាខេត្ត​ស្ទឹងត្រែង ។​លោក​ឈី​ម ធី​ដា ប្រធាន​ពន្ធ​ធានា​គា​ខេត្ត គណៈមេប្រយោគ​ព្រមទាំង គណៈកម្មការ​ប្រឡង ជាច្រើនរូប​ចូលរួម​ផងដែរ ។​ ​តាម​ការ​បញ្ចាក់​របស់​លោក ប៉ែន ចិន​យុ​ទ្ធា នាយក​ទីចាត់ការ​ធនធានមនុស្ស នៃ​រដ្ឋបាល​សាលាខេត្ត​ស្ទឹង​ត្រែ​បាន​ឲ្យ​ដឹងថា ការដាក់​ពាក្យ​ប្រឡង​បញ្ចូល​ក្របខណ្ឌ​អនុរក្ស​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ នៅ​ខេត្តស្ទឹងត្រែង មាន​ចំនួន​សរុប ៦៦​នាក់ ជាក់ស្តែង​វត្តមាន​បេក្ខជន​បាន​ចូលមក​ប្រឡង​មាន​ចំនួន ៦១ នាក់ អវត្តមាន​ចំនួន​០៥​នាក់ ហើយ​តាម​ការកំណត់​របស់​ក្រសួងមហាផ្ទៃ ជ្រើសរើស​អនុរក្ស​ពន្ធនាគារ ចំនួន ១៥​នាក់ ប៉ុណ្ណោះ​។ លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា បេក្ខជន​ដាក់​ពាក្យសុំ​ធ្វើការ​ប្រឡង ជា​សិស្ស និស្សិត​ក្នុង​ខេត្តស្ទឹងត្រែង និង​មាន​បន្ទប់​ប្រឡង​សរុប​ចំនួន​៣​បន្ទប់ ក្នុង​១​បន្ទប់​មាន​បេក្ខជន​២២​នាក់ ហើយ​វិញ្ញាសារ ប្រឡង ផ្តោតលើ​ប្រធានបទ [ ]

Related news

Latest News
Hashtags:   

អាជ្ញាធរខេត្ត​ស្ទឹងត្រែង​រៀបចំ​ការប្រឡង​ជ្រើសរើស​បញ្ចូល​ក្របខណ្ឌ​អនុរក្ស​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources