Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

​កុមារី​ម្នាក់​លង់ទឹក​ស្ទឹង​សង្កែ​ស្លាប់​ដោយ​ជីដូន​ធ្វេសប្រហែស​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កុមារី​ម្នាក់​លង់​ទឺ​ក​ស្ទឹង​សង្កែ​ស្លាប់​ដោយ​ជីដូន​ធ្វេសប្រហែស​ឱ្យ​ចៅស្រី​ចុះ​លេង​ទឹក​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ក្នុង​ដងស្ទឹង​សង្កែ​ស្ថិតក្នុង​ក្រុមទី​៩ ភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​៦​ខែធ្នូ​ឆ្នាំ​២០១៨ ។​ ​លោក​ឡុង យោធា​វីរៈ​អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បានឱ្យដឹងថា​កុមារី​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ សល មេសា អាយុ​១​ឆ្នាំ​៦​ខែ រស់នៅ​ចំណុច​ភូមិ ឃុំ​កើតហេតុ​ខាងលើ (​រស់នៅ​ជាមួយ​ជីដូន​) ។​​ លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ដោយសារ​ជីវភាព​ខ្វះខាត​ឪពុកម្តាយ​កុមារី​រងគ្រោះ​បាននាំគ្នា​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​ដោយ​ទុក កូន​ឱ្យ​ជីដូន​ជា​អ្នក​មើលថែ​។​ដោយសារ​ជីដូន​ចាស់​មានការ​ធ្វេសប្រហែស​ទើប​បណ្តាលឱ្យ​ចៅស្រី​តូច​ចុះ​លេង​ទឹក​បណ្តាលឱ្យ​លង់​ស្លាប់ ។​ ​ឆ្លងតាម​ការចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​របស់​ក្មេង​តូច​រងគ្រោះ​ខាងលើ​ឈ្មោះ សល មេសា រួចមក​សមត្ថកិច្ច​អាច​សន្និដ្ឋានបានថា​ជន​រងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន សាកសព​ជនរងគ្រោះ​ត្រូវបាន​គ្រួសារ​យកទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី ៕S/ ​ ​ ​ ​ ​រូប​ថ​តៈ​សព​កុមារី​រងគ្រោះ​

Related news

Latest News
Hashtags:   

​កុមារី​ម្នាក់​លង់ទឹក​ស្ទឹង​សង្កែ​ស្លាប់​ដោយ​ជីដូន​ធ្វេសប្រហែស​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources