Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី​គឺ​ចាប់ផ្តើម​ពី​ខ្លួន​អ្នក​

​ដោយ​គូលែន​/​សៀមរាបៈ កាលពី​រសៀល​ថ្ងៃទី​៦ ខែ ធ្នូ ឆ្នាំ​២០១៨ នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មាន​បើក​យុទ្ធនាការ​១៦​ថ្ងៃ​បញ្ឈប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ក្រោម​ប្រធានបទ​ ​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង ក្មេងស្រី គឺ​ចាប់ ផ្តើម​ពី​ខ្លួន​អ្នក​ ​។​ ​ ដែល​រៀបចំ​ដោយ​មន្ទីរ​កិច្ចការនារី​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​អង្គការ​ដៃគូ​ដោយមាន​ការចូលរួម​ពី​លោកស្រី ហិញ ហាច ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ប្រមាណ​ជាង​៣០០​នាក់​ចូលរួម ។​ ​លោកស្រី ហិញ ហាច បាន​បញ្ជាក់ថា យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្កើន​ការចូលរួម​ទប់ស្កាត់ និង ឆ្លើយតប​អំពើហិង្សា​ទាក់ទង​នឹង យេនឌ័រ ព្រមទាំង​លើកកម្ពស់​ការប្រព្រឹត្ត​បែប​វិជ្ជមាន ចំពោះ​ជនរងគ្រោះ និង ងាយ​រងគ្រោះ ដោយ​អំពើហិង្សា​ទាក់ទង នឹង​យេនឌ័រ និង លើកទឹកចិត្ត​យុវជន​ចូលរួម​បញ្ចប់ អំពើហិង្សា​លើ​ស្ត្រី និង ក្មេងស្រី ។ ​លោកស្រី ងិន សារិន ប្រធានការិយាល័យ​ការពារ​ផ្លូវច្បាប់ នៃ​មន្ទីរ កិច្ចការនារី​ខេត្ត និង ចំណាប់អារម្មណ៍​តំណាង​អង្គការ UNWOMEN [ ]

Related news

Latest News
Hashtags:   

​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី​គឺ​ចាប់ផ្តើម​ពី​ខ្លួន​អ្នក​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources