Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

​មហា​ទស្សនីយភាព​បែប​កំណាព្យ​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​រសៀល​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​មហា​ទស្សនីយភាព​បែប​កំណាព្យ​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ (​អាណាចក្រ​អង្គរ​) បាន​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ក្រោម​ព្រះរាជធិបតី សម្ដេចព្រះរាម នរោត្តម បុប្ផា​ទេវី សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​។​ ​ លោក​ឃឹម​ប៊ុន​សុង​អភិបាលខេត្ត​សៀមរាប​បាន​បញ្ជាក់ថា​ជាមួយនឹង​ការសម្ពោធ​មហា​ទស្សនីយភាព​បែប​កំណាព្យ​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​ដាក់ឱ្យ​ដំណើរការ​នេះ​អាជ្ញាធរ​ខេត្តសៀមរាប​សូម​ធ្វើការ​ថ្លែងអំណរគុណ​ដ​ល់​អ្នកវិនិយោគ ដែល​បានមក​បោះទុន​វិនិយោគ​ក្នុង​ខេត្តសៀមរាប ដែលជា​ការបង្កើន​សេដ្ឋកិច្ច និង​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​។​ ​លោក​បាន​បន្តថា​ជាពិសេស​ការបង្កើត​មុខរបរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​និង​ជួយ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​នៅ​ជិត​ផ្ទះ​និង​ក្រុមគ្រួសារ​មិនបាន​ធ្វើការ​ចំណាកស្រុក​ទៅ​ឆ្ងាយ​ឡើយ​៕S/

Related news

Latest News
Hashtags:   

​មហា​ទស្សនីយភាព​បែប​កំណាព្យ​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources