Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 5 days ago

អាមេរិក​បញ្ជាក់ថា​ទាហាន​ម៉ា​រី​ន​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ចម្បាំង​នៅ​ឆ្នេរសមុទ្រ​ជប៉ុន​

កងជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ទី៦ធ្នូថា យ៉ាងហោចណាស់ទាហានម៉ារីនអាមេរិកម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំង២គ្រឿងគឺយន្តហោះKC-130 Hercules និងF / A-18 Hornetនៅឯនាយឆ្នេរសមុទ្រនៃប្រទេសជប៉ុន ។ សេចក្តីប្រកាសព័ត៌មាននេះ បាននិយាយថា កងទ័ពជើងទឹកអាមេរិក បានបញ្ជាក់ថា​ទាហាម៉ារីន២នាក់ត្រូវបានរកឃើញ ដោយម្នាក់រងរបួសខ្លាំងល្មមនិងម្នាក់ទៀត ត្រូវបានប្រកាសថាបានស្លាប់ដោយក្រុមគ្រូពេទ្យ។ សេចក្តីប្រកាសព័ត៌មាននេះ បាននិយាយថា ទាហានម៉ារីន៥នាក់ផេ្សងទៀត បាននៅបាត់ខ្លួននៅឡើយ។ កងទ័ពជើងទឹកអាមេរិកបានកំពុងធ្វើប្រតិបត្តិការរុករកនិងសង្គ្រោះជាមួយនឹងកងឆ្មាំសមុទ្រជប៉ុន ។ យន្តហោះទាំង២នេះ បានកំពុងធ្វើការហ្វឹកហាត់តាមទម្លាប់ជាធម្មតា និងបានកំពុងបំពេញបេសកកម្មចាក់សាំងនៅលើអាកាស នៅពេលហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍៕ដោយ:សុខា/sn យន្តហោះចម្បាំងF / A-18 Hornet ចុះចតលើ នាវាUSS Ronald Reaganក្នុងអំឡុងធ្វើសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង

Related news

Latest News
Hashtags:   

អាមេរិក​បញ្ជាក់ថា​ទាហាន​ម៉ា​រី​ន​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ចម្បាំង​នៅ​ឆ្នេរសមុទ្រ​ជប៉ុន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources