Tuesday 11 December 2018
Home      All news      Contact us      English
kbn - 4 days ago

Update៖ ជនឆបោកប្រើរូបស្រីស្អាត ដើម្បីឆាតខ្ចីលុយគេតាមហ្វេសប៊ុក ពេលនេះប៉ូលិសចាប់ខ្លួនបានហើយ ខណៈដែលនាងលើកហេតុផលថា មកពីគ្មានលុយទើបធ្វើអ៊ីចឹង

ថៃ៖ ជនសង្ស័យទាក់ទងនឹងករណីឆបោក​តាមហ្វេសប៊ុកម្នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនបាននៅចំណុចសង្កាត់ឡាតក្រាបាង ទីក្រុងបាងកក ក្រោមដីការរបស់តុលាការចុះថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៨ ។ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ណាត អាយុ​ ៣១ឆ្នាំ បានឳ្យដឹងថា​ ខ្លួនបានចាញ់បោកជនសង្ស័យខាងលើដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដោយប្រើប្រាស់រូបថតរបស់នារីស្រស់ស្អាតម្នាក់ ហើយឆាតខ្ចីលុយលោកសរុបទាំងអស់៩៨៣០០បាត (ជិត ៣ពាន់ដុល្លារ) ដែលលុយប៉ុននេះជនល្មើសបានខ្ចីរហូតដល់ ១៣លើក ។ ក្រោយចាប់ខ្លួនជនសង្ស័យបានស្រែកទ្រហ៊ោយំ សំពះអង្វរសមត្ថកិច្ចព្រមទាំងជនរងគ្រោះ ដោយនិយាយថា ព្រោះតែខ្លួនគ្មានលុយ ហើយណាមួយជំពាក់គេ ទើបដាច់ចិត្តប្រព្រឹត្តអំពើបែបនេះ ។ យ៉ាងណាមិញ ជនសង្ស័យត្រូវបានប៉ូលិសកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនឡើ់ងតុលាកា ដោះស្រាយតាមនីតិវិធីច្បាប់ ។ សូមរំឮកដែរថា ជនរងគ្រោះនៅក្នុងករណីឆបោកខាងលើនេះ មានចំនួន ២នាក់ គឺលោក ណាត ដែលជាម្ចាស់លុយ និងម្នាក់ទៀតឈ្មោះកញ្ញា ជី អាយុ ២៨ឆ្នាំជាអ្នកលក់ដូរតាម​ Online ជាម្ចាស់រូបថត ដែលជនសង្ស័យលួចយកប្រើដើម្បីឆបោកគេឯងតាមហ្វេសប៊ុក ។ ជនរងគ្រោះត្រូវបានប៉ុស្ដិ៍ទូរទស្សន៍ ThaiTV 3 អញ្ជើញមកបកស្រាយ ក៏ដូចជាផ្ដល់នូវបទពិសោធន៍ [ ] The post Update៖ ជនឆបោកប្រើរូបស្រីស្អាត ដើម្បីឆាតខ្ចីលុយគេតាមហ្វេសប៊ុក ពេលនេះប៉ូលិសចាប់ខ្លួនបានហើយ ខណៈដែលនាងលើកហេតុផលថា មកពីគ្មានលុយទើបធ្វើអ៊ីចឹង appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

Update៖

 | 

ជនឆបោកប្រើរូបស្រីស្អាត

 | 

ដើម្បីឆាតខ្ចីលុយគេតាមហ្វេសប៊ុក

 | 

ពេលនេះប៉ូលិសចាប់ខ្លួនបានហើយ

 | 

ខណៈដែលនាងលើកហេតុផលថា

 | 

មកពីគ្មានលុយទើបធ្វើអ៊ីចឹង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources