Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 5 days ago

ដូ​ណា​ល់ ត្រាំ គ្រោង​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ

បណ្តាញសារព័ត៌មានអាមេរិកបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសតែងតាំងអ្នកនាំពាក្យក្រសួងការបរទេស លោកស្រីហ៊ីធឺ ណាវអឺត ធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់លោកនៅអង្គការសហប្រជាជាតិ ដោយជំនួស ឯកអគ្គរដ្ឋទូត លោកស្រី នីកគី ហាឡេ ។ សេចក្តីរាយការណ៍ព័ត៌មាននេះ បានចេញពីសារព័ត៌មានFox News ដែល លោកស្រីហ៊ីធឺ ណាវអឺត ធ្លាប់បានធ្វើការជាពិធិករ។ លោកស្រី នីកគី ហាឡេ បានប្រកាសកាលពីខែតុលាថា​ លោកស្រី នឹងចាកចេញពីមុខតំណែងនេះនៅដំណាច់ឆ្នាំនេះក្រោយបានកាន់មុខតំណែងនេះ អស់រយៈពេលជិត២ឆ្នាំមកហើយ។ លោកស្រី ហ៊ីធឺ ណាវអឺតអាយុ៤៨ឆ្នាំនេះ ត្រូវបានតែងតាំងឱ្យធ្វើជាអ្នកនាំពាក្យក្រសួងការបរទេសកាលពីខែមេសាឆ្នាំ២០១៧ ដែលជាតំណែងរដ្ឋាភិបាលលើកទីមួយរបស់លោកស្រី។ សារព័ត៌មាន Fox News បាននិយាយថា លោក ដូណាល់ ត្រាំ នឹងប្រកាសការតែងតាំងនេះនៅថ្ងៃសុក្រទី៧ខែធ្នូនេះ ខណៈដែលសារព័ត៌មាន Bloomberg បាននិយាយថាខ្លួនត្រូវបានគេប្រាប់អំពីការសម្រេចតែងតាំងនេះ ។ ទោះយ៉ាងនេះក្តី ក្រសួងការបរទេសអាមេរិក មិនបានធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ។ដោយ៖សុខា/sn លោកស្រី ហ៊ីធឺ ណាវអឺតធ្លាប់បានធ្វើការឱ្យសារព័ត៌មាន Fox NewsនិងABC

Related news

Latest News
Hashtags:   

ដូ​ណា​ល់

 | 

ត្រាំ

 | 

គ្រោង​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources