Tuesday 11 December 2018
Home      All news      Contact us      English
khmer-note - 5 days ago

រំភើបណាស់! ពេលឃើញយុវជនយុវតីជាច្រើនមានចំណាប់អារម្មណ៍នឹងការអានសៀវភៅ ឈរតម្រង់ជួររង់ចាំយកសៀវភៅដែលចែកជូនឥតគិតថ្លៃ (មានវីដេអូ)

ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានអនុញ្ញាតឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំចែកសៀវភៅដោយមិនគិតថ្លៃជូនដល់សាធារណ:ជន​ ដែលពិធីចែកនេះ​ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ទី០៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីតាំងពិព័ណ៍សៀវភៅកម្ពុជាលើកទី៧ ដែលនឹងប្រារព្វធ្វើនៅក្នុងបរិវេណបណ្ណាល័យជាតិ ក្រុងភ្នំពេញ។ គេសង្កេតឃើញថាមានយុវជនយុវតី និងពុកម៉ែបងប្អូនដែលជាអ្នកនិយមក្នុងការអានសៀវភៅបានធ្វើការរង់ចាំ តម្រង់ជួរ ដើម្បីទទួលបាននូវសៀវភៅដែលបានកំពុងចែកជូនដោយឥតគិតថ្លៃ។ ការចែកសៀវភៅនឹងបន្តចែកសៀវភៅនៅថ្ងៃទី០៨​ និងទី០៩​ ខែធ្នូ​ ឆ្នាំ២០១៨​ បន្តទៀត​ ដោយព្រឹកនឹងចាប់ផ្តើមចែកពីម៉ោង​ ៨:០០​ ដល់ម៉ោង១១:៣០នាទី​ និងរសៀលចាប់ពីម៉ោង១៣:០០​ ដល់ម៉ោង១៧:០០។ គួរបញ្ជាក់ថា​ សៀវភៅចំនួនបួនប្រភេទនឹងត្រូវចែកជូននោះរួមមាន៖​ សៀវភៅក្រមង៉ុយ សៀវភៅបណ្ឌិតអ៊ូ ចុង និងសៀវភៅស្រីហិតោបទេសភាគ១ ភាគ២ ដែលសុទ្ធតែជាសៀវភៅបែបអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត ទូន្មាន ប្រៀនប្រដៅ ជំនួយដល់ការអប់រំផ្នែកសីលធម៌ និងផ្តុំដោយទស្សនៈល្អៗនឹងចែកជូនបងប្អូនដែលនិយមអានសៀវភៅ។ សូមទស្សនាវីដេអូនៅខាងក្រោម៖ ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia The post រំភើបណាស់! ពេលឃើញយុវជនយុវតីជាច្រើនមានចំណាប់អារម្មណ៍នឹងការអានសៀវភៅ ឈរតម្រង់ជួររង់ចាំយកសៀវភៅដែលចែកជូនឥតគិតថ្លៃ (មានវីដេអូ) appeared first on Khmernote.

Related news

Latest News
Hashtags:   

រំភើបណាស់

 | 

ពេលឃើញយុវជនយុវតីជាច្រើនមានចំណាប់អារម្មណ៍នឹងការអានសៀវភៅ

 | 

ឈរតម្រង់ជួររង់ចាំយកសៀវភៅដែលចែកជូនឥតគិតថ្លៃ

 | 

មានវីដេអូ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources