Tuesday 11 December 2018
Home      All news      Contact us      English
khmer-note - 4 days ago

ប្រសិនបើកូនៗអ្នកលេបថ្មពិលចូលពោះ ប្រញាប់ធ្វើរឿងទាំង៣នេះភ្លាម

បុណ្យណូអ៊ែលនឹងត្រូវបានគេប្រារព្ធធ្វើឡើងនៅចុងនៅចុងខែឆ្នូនេះហើយ ដែលក្នុងពិធីបុណ្យនេះគេតែងតែជូនអំណោយផ្សេងៗឲ្យគ្នាទៅវិញទៅមក ជាពិសេសគឺក្មេងៗតែម្តងច្រើនទទួលបានការដូជាច្រើនពីសាច់ញាតិរបស់ពួកគេ។ ទន្ទឹមនឹងការសប្បាយរីករាយក្នុងឱកាសបុណ្យនេះ គ្រោះថ្នាក់ក៏អាចកើតមានដែរ ដូចជាកាលពីឆ្នាំមុនមានករណីក្មេងតូចម្នាក់បានលេបថ្មពិលតូចៗ ដែលគេដាក់នៅក្នុងឡាន និងតេឡេបញ្ជាជាច្រើនគ្រាប់ ហើយក្រោយមកក្មេងតូចនោះក៏បានស្លាប់ ព្រោះតែសារជាតិគិមីក្នុងថ្មពិលទាំងនោះបានជ្រាបពេញខ្លួនរបស់គេ ហើយឡាន និងតេឡេបញ្ជានោះគឺជាការដូក្នុងថ្ងៃបុណ្យណូអ៊ែលរបស់គេផ្ទាល់តែម្តង។ ព្រោះតែហេតុនេះហើយទើប មានសារព័ត៌មានជាច្រើនយករឿងនេះមកចុះផ្សាយឡើងវិញ ដើម្បីដាស់តឿនដល់ម្តាយឪពុកគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នចំពោះកូនតូចៗកុំឲ្យមានករណីដូចខាងលើកើតឡើងឲ្យសោះ។ ក្នុងករណីដែលកូនតូចៗរបស់លោកច្រលំលេបថ្មរពិល សូមធ្វើតាមការណែនាំខាងក្រោមនេះ៖ ១. កុំឲ្យកូនញ៉ាំអីបន្ថែមទៀតឲ្យសោះ សូម្បីតែទឹក ២. នាំកូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ៣. ត្រូវយកប្រភេទថ្មពិល ឬកញ្ចប់របស់វាទៅបង្ហាញវេជ្ជបណ្ឌិតផង ដើម្បីគេងាយស្រួលរកវិធីបន្សាបជាតិពុលនៅក្នុងខ្លួនកុមារ៕ អត្ថបទ៖ ភក្តី ប្រភព៖ metro The post ប្រសិនបើកូនៗអ្នកលេបថ្មពិលចូលពោះ ប្រញាប់ធ្វើរឿងទាំង៣នេះភ្លាម appeared first on Khmernote.

Related news

Latest News
Hashtags:   

ប្រសិនបើកូនៗអ្នកលេបថ្មពិលចូលពោះ

 | 

ប្រញាប់ធ្វើរឿងទាំង៣នេះភ្លាម

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources