Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 4 days ago

​វិនិយោគ​ចិន​កំពុង​វាយលុក​លើក​ស្លាក​ប៉ាន់​ណូ​ជា​អក្សរ​ចិន​ព្រោងព្រាត​នៅ​ក្រុង​បាវិត

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​ដី​និង​សំណង់​អាគារ​នានា​កំពង់​មានតម្លៃ​ហក់​ឡើង​ខ្ពស់​នៅ​ក្រុង​បាវិត ជាពិសេស​ទីប្រជុំជន​សង្កាត់​បាវិត​ដោយមាន​ជនបរទេស​មក​ស្នាក់នៅ​ច្រើន​។​ជាពិសេស​ជនជាតិ​ចិន​បានមក​ទិញ​ដី​សាងសង់​អាគារ​ខ្ពស់ៗ​ជា​ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ក្លិប​កម្សាន្ត ផ្សារ​ទំនើប តូប​លក់ដូរ​។​ល​។​ ​ដោយ​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ព្រោងព្រាត​តាម​ដងផ្លូវ​តូចធំ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​មហាជន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និ​ត​អន្តរជាតិ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ដល់​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​សង្កាត់​បាវិត​ក្រុង​បាវិត​។​អ្វីដែល​មហាជន​ចាប់អារម្មណ៍​និង​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​៖ ស្លាក​យីហោ លើក​ប៉ាន់​ណូ​កាត់​ផ្លូវ ជា​អក្សរ​ខ្មែរ​ថា ទីក្រុង​ហេង​ហេង និង​មាន​ជា​អក្សរ​ចិន​ធំៗ គម្រោង​អភិវឌ្ឍន៍​ក្រុង​បាវិត​ថ្មី និង​ស្លាក​យីហោ​បច្ចេកវិទ្យា​ពី​ហ្វួ​ជៀន​ប្រទេស​ចិន ។​ ​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​ផ្សារ​ចិន​គឺ​លក់ដូរ​យកលុយ​ចិន ។​រីឯ​សមត្ថកិច្ច​ម្នាក់​សើច​បែប​ចំអក​ថា និយាយ​អី​ផ្សារ​ចិន​ចាយលុយ​ចិន​តាមពិត​ក្រុង​បាវិត គឺ​គេ​ចាយលុយ​ដុង​វៀតណាម ចាយលុយ​ដុល្លារ ។​រីឯ​លុយ​ខ្មែរ​គេ​ចាយ​តិចតួច​ទេ​ដោយ​ទំនិញ​ភាគច្រើន​នាំចូល​មកពី​ប្រទេស​វៀតណាម​ហើយ​វៀតណាម​ចូលមក​លេង​កាស៊ីណូ​ច្រើន​គេ​ចាយលុយ​ដុង​។​ផ្សារ​ចិន​គឺ​គេ​ចាយលុយ​ចិន​ហើយពី​ព្រោះ​ផ្សារ​ចិន​គឺ​មានតែ​ជនជាតិ​ចិន​ទេ​ចូល​ទិញ​ទំនិញ​របស់របរ​បន្លែ​ត្រី​សាច់​ផ្លែឈើ​និង​អាហា​រដ្ឋា​ន​។​ល​។​ ​ទាក់ទិន​ករណី​ចិន​លើក​ស្លាក​យីហោ​អក្សរ​ចិន​ព្រោងព្រាត​នេះ​ដែល​លោក​សេង​សិលា​អភិបាលក្រុង​បាវិត​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងទៅ​ថា​នេះ​គឺជា​ការអភិវឌ្ឍ​នៃ​ក្រុង​បាវិត​ផ្នែក​រដ្ឋបាល​ក្រុង​បានធ្វើការ​អភិវឌ្ឍន៍​ជា​ជំ​ហ៊ានៗ​តាមរយៈ​ប្រាក់កម្ចី​ADB​។​ពង្រីក​ផ្លូវ​ប្រវែង​១,៥០០​ម៉ែត្រ​ចាប់ពី​បង្គោលគីឡូម៉ែត្រ​លេខ​១៥៩​ដល់​បង្គោល​លេខ​១៦៥​ដាក់​ប្រព័ន្ធ​លូ​តាម​បណ្តោយ​ផ្លូវ​និង​ដាក់​បង្គោល​ភ្លើង​កណ្តាល​ទ្រូងផ្លូវ​លម្អ​ក្រុង​។​ ​លោក សេង សិលា បាន​បន្តថា ចំពោះ​ស្លាក​យីហោ​លើ​ថា​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បាវិត​ថ្មី គឺជា​គម្រោង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ឯកជន​វិនិយោគ​អចលនៈទ្រព្យ​។ រីឯ​ទីក្រុង​ហេង​ហេង គឺជា​គម្រោង​របស់លោក​ឧកញ៉ា លឹម​ហួ វិនិយោគ​លើ​ផ្ទៃដី​ប្រមាណ​ជិត​១០​ហិកតា សាងសង់​អាគារ សណ្ឋាគារ កាស៊ីណូ ផ្សារ​ទំនើប​។​ភាគច្រើន​សាងសង់​ជួល​ឱ្យ​ចិន (​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ចិន​) បើ​គ្មាន​ចិន​ចូលមក​វិនិយោគ​ឬ​ជួល​និង​ទិញ​ទេ​ក៏​មិនអាច​ដំណើរការ​បានដែរ​។​ ​ដី​និង​អចលនៈទ្រព្យ​មានតម្លៃ​ហក់​ឡើង​ខ្ព​ស់គឺ​ដោយសារ​មាន​ចិន​មក​ប្រមូល​ទិញ​ហើយ​ចិន​ទិញ​តែ​ក្នុង​ទីប្រជុំជន​ក្នុង​សង្កាត់​បាវិត​។​ជាពិសេស​ជិត​កាស៊ីណូ​ក្បែរ​ព្រំដែន​នៅ​បរវេ​ណ​កាស៊ីណូ​ម៉ុក​ប៉ាយ​តម្លៃ​ចាប់ពី​១​លាន​ដុល្លារ​ទៅ​៣​លាន​ដុល្លារ​ក្នុង​មួយ​ហិកតា ដី​ជាប់​កាស៊ីណូ​ឡឺ​ម៉ា​កាវ​៤​លាន​ដុល្លារ​ក្នុង​មួយ​ហិកតា ជាពិសេស​ដី​ហក់​ឡើង​ខ្ពស់​មានតម្លៃ​ពេល​ចិន​ទិញ​។​ ​បើ​ដី​ប៉ែក​ខាងក្រោយ​ដី​មិនទាន់​ចាក់ដី ក្នុង​១​ម៉ែត្រការ៉េ​១០​ដុល្លារ ទៅ​២០​ដុល្លារ ដី​ក្រវ៉ាត់​​ក្រុង​តាម​ដងផ្លូវ​វាង​ផ្លូវ​កុងតឺន័រ​១​ម៉ែត្រការ៉េ​៣០​ដុល្លារ​។ ដី​ជាប់​ផ្លូវ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​១​ម៉ែត្រការ៉េ​៨០​ដុល្លារ​ដី​ជាប់​ថ្នល់ជាតិ​លេខ​១​ក្នុង​សង្កាត់​បាទី​សង្កាត់​ច្រកម្ទេស​១​ម៉ែត្រការ៉េ​២០​ដុល្លារ​។​តម្លៃ​ដី​ទើបតែ​ពុះកញ្ជ្រោល​ឡើងថ្លៃ​ខ្ពស់​ក្រោយពី​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ​ដោយមាន​ជនជាតិ​ចិន​ចូលមក​វិនិយោគ​និង​ស្នាក់នៅ​រកស៊ី​លក់ដូរ​និង​ធ្វើ​ការងារ​ច្រើន​។​ ​លោក​សេង​សិលា​បានបញ្ជាក់​ទៀតថា​ជនជាតិ​ចិន​ចូលមក​រស់នៅ​ស្រុក​ខ្មែរ​ច្រើន​ដោយ​រដ្ឋាភិបាល​ចិន​បើកចំហរ​ឲ្យ​ប្រជាជន​ចិន​មករក​ស៊ី ពេល​ប្រជាជន​ចិន​ចង់​មក​ស្រុក​ខ្មែរ​រដ្ឋាភិបាល​ចិន​សួរថា មករក​ស៊ី​អី​?​បើ​រកស៊ី​ខាត​រដ្ឋាភិបាល​ចិន​ចេញថ្លៃ​ខាត​ឲ្យ​គឺ​រដ្ឋាភិបាល​ចិន​មាន​ប្រាក់​កម្ចីអនុគ្រោះ​ឲ្យ​ខ្ចី​លើក​ទី​១ ។​បើ​បរាជ័យ​មិន​យក​សំណង​និង​អាច​ឲ្យ​ប្រាក់កម្ចី​ជា​លើក​ទី​២​តាម​មុខរបរ​។​ ​ពាក់ព័ន្ធ​ការ​ជំរឿន​ជនបរទេស​ឬ​ជន​ជាតិចិន​មាន​ប៉ុន្មាន​នាក់​កំពុងស្នាក់នៅ​ក្នុង​ក្រុង​បាវិត លោក សេង [ ]

Related news

Latest News
Hashtags:   

​វិនិយោគ​ចិន​កំពុង​វាយលុក​លើក​ស្លាក​ប៉ាន់​ណូ​ជា​អក្សរ​ចិន​ព្រោងព្រាត​នៅ​ក្រុង​បាវិត

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources