Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

មើល​ឲ្យ​ហើយ​ទៅ “​ជំងឺ​ស្លេកស្លាំង​” ដែល​គ្រប់គ្នា​មើលរំលង​

ជំងឺ​ស្លេកស្លាំង ជា​អា​ការៈដែល​អ្នក មិនមាន​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់ ដើម្បី​ដឹកជញ្ជូន​អុកស៊ីសែន ទៅកាន់​កោសិកា​បាន​។ ជំងឺ​ស្លេកស្លាំង ធ្វើ​ឲ្យ​អ្នក​ឧស្សាហ៍​អស់កម្លាំង​។​ ​ជំងឺ​ស្លេកស្លាំង មាន​ច្រើន​សណ្ឋាន ហើយ​ក៏មាន​មូលហេតុ​ច្រើន​ផងដែរ​។ ជំងឺ​ស្លេកស្លាំង អាច​កើតឡើង​ភ្លាមៗ ឬ​មាន​ជា​យូរ​មកហើយ​។ អ្នក​ក៏​អាច​ដឹងថា ខ្លួនឯង​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ឬ​ស្លេកស្លាំង​នេះ តាមរយៈ​រោគសញ្ញា​ដូចខាងក្រោម​នេះ ៖ អស់កម្លាំង​ ខ្សោយ​ ស្បែក​ឡើង​ស្លេក ស ឬ​លឿង​ បេះដូង​លោត​ខុសធម្មតា​ ពិបាក​ដកដង្ហើម​ វិលមុខ ឬ​ស្រាល​ក្បាល​ ឈឺ​ក្នុង​ដើមទ្រូង​ ត្រជាក់​ដៃ​ត្រជាក់​ជើង​ ឈឺក្បាល​។​ ​ជំងឺ​នេះ​អាចមាន​សភាព ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ ដូច្នេះ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ប្រសិនបើ​អ្នក សម្គាល់​ឃើញ​នូវ​រោគសញ្ញា ដូច​បាន​រៀបរាប់​ខាងលើនេះ ដើម្បី​ការពារ កុំ​ឲ្យ​ធ្ងន់ធ្ងរ ឬ​រ៉ាំរ៉ៃ​៕ ដោយ​: www.heath.com.kh​

Related news

Latest News
Hashtags:   

មើល​ឲ្យ​ហើយ​ទៅ

 | 

“​ជំងឺ​ស្លេកស្លាំង​”

 | 

ដែល​គ្រប់គ្នា​មើលរំលង​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources