Tuesday 11 December 2018
Home      All news      Contact us      English
khmer-note - 5 days ago

de Jong ទម្លាក់ការចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ Man City និង Barcelona ចោលហើយងាកមករក PSG វិញ

ខ្សែបម្រើ Frenkie de Jong បានបន្ថយការចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ក្លឹបមេឃខៀវ Manchester City ហើយងាកមករកក្លឹបអ្នកមានបារាំង PSG វិញបន្ទាប់ពីក្លឹបយក្សរបស់បារាំងមួយនេះហ៊ានផ្ដល់តម្លៃខ្លួនឲ្យខ្សែបម្រើសញ្ជាតិហូឡង់ខាងលើក្នុងតម្លៃផ្ទេរ 75លានអឺរ៉ូ ហើយ de Jong អាចទំនងជាផ្ទេរទៅកាន់ក្លឹប PSG នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខ្សែបម្រើ Frenkie de Jong បានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លឹបមេឃខៀវ Manchester City និងក្លឹបអ្នកមានបុណ្យ Barcelona ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្ដែពេលនេះខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានអះអាងថាមានបំណងចង់ផ្ទេរទៅកាន់លីគកំពូលបារាំងវិញនៅក្នុងពេលបញ្ចប់រដូវកាលនេះ។ នាយកប្រតិបត្តិក្លិប Ajax លោក Marc Overmars បានទាត់ចោលតម្លៃផ្ទេរ 75លានអឺរ៉ូ ដែលក្លឹប PSG ដាក់សំណើរ ដោយរូបលោកសង្ឃឹមថានឹងចចារតម្លៃខ្លួន de Jong ជាមួយនឹងក្លឹប PSG ម្ដងទៀតនៅក្នុងថ្ងៃព្រហស្បតិ៍ខាងមុខ។ ការចង់បានខ្សែបម្រើ de Jong របស់ក្លឹប PSG នេះក្រោយពេលខ្សែប្រយុទ្ធ Kylian Mbappe បានណែនាំឲ្យទិញខ្សែបម្រើរូបនេះយកមកកាន់ទឹកដីបារាំងដើម្បីពង្រឹងតំបន់បម្រើឲ្យកាន់តែប្រសើរជាងមុន។ បុត្រ ប្រភព៖ Goal The post de Jong ទម្លាក់ការចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ Man City និង Barcelona ចោលហើយងាកមករក PSG វិញ appeared first on Khmernote.

Related news

Latest News
Hashtags:   

ទម្លាក់ការចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់

 | 

Barcelona

 | 

ចោលហើយងាកមករក

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources