Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

ក្រុម​កីឡាករ​កាំភ្លើង​ធំ Arsenal នាំគ្នា​សេព​ថ្នាំ​សប្បាយ​មួយ​ប្រភេទ ដួលសន្លប់​ស្តូកស្តឹង​ពេញ​ក្លិប​រាត្រី​

​វីដេអូ​ដ៏​ភ្ញាក់ផ្អើល​មួយ​បានបង្ហាញ​ក្រុម​កីឡាករ​របស់​កាំភ្លើង​ធំ Arsenal សន្លប់​បាត់ស្មារតី បន្ទាប់ពី​ហឺត​ហ្គាស​សប្បាយ​ម្យ៉ាង​ហៅថា Hippy Crack នៅ​ពិធីជប់លៀង​ស្រា​សំប៉ាញ​និង​ស្រា​វ៉ូត​កា​មួយ​នៅ​ក្លិប​រាត្រី​នៅ​ទីក្រុង​ឡុង​ដ៍​។ ​តារាបាល់ទាត់​ដូចជា មេ​ស៊ូ​ត អូ​ហ្ស៊ី​ល អាយុ ៣០ ឆ្នាំ អា​ឡិច​សង់​ឌ័​រ ឡា​កា​ហ្សេ​ត អាយុ ២៧ ឆ្នាំ ពី​រ៉េ​អេ​មី​រិ​ក អូ​បា​ម៉េ​យ៉ាង អាយុ ២៩ ឆ្នាំ ម៉ា​តេ​អូ ហ្គេ​ន​ឌូ​ហ្ស៊ី អាយុ ១៩ ឆ្នាំ និង ស៊ីដ កូ​ឡា​ស៊ី​ណាក់ អាយុ ២៥ ឆ្នាំ ត្រូវបាន​មើលឃើញ​កំពុង​ហឺត​ហ្គាស​នេះ​នៅក្នុង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដែល​ទទួលបាន​ដោយ​កាសែត The Sun​។​ ​អូ​ហ្ស៊ី​ល និង ហ្គេ​ន​ឌូ​ហ្ស៊ី ហាក់ដូចជា​សន្លប់​បាត់ស្មារតី ជាមួយ​ប៉ឺតប៉ោង (​សម្រាប់​ហឺត​ហ្គាស​) នៅក្នុង​មាត់​របស់​ពួកគេ មុន​ពេលដេក​ប្រឹប​ទៅលើ​កៅអី​សា​ឡុង​ក្នុង​ក្លិប​ផ្តាច់មុខ Tape នៅ​សង្កាត់​មេ​ហ្វែ​រ​។ ​កីឡាករ​ផ្សេងទៀត​ហាក់ដូចជា​កំពុង​ជំរុញ​ទឹកចិត្ត​ឱ្យ​ខ្សែបម្រើ​បារាំង​ហ្គេ​ន​ឌូ​ហ្ស៊ី​ហឺត​ហ្គាស​នោះ​។ បន្ទាប់មក​ពួកគេ​នាំគ្នា​សើច​សប្បាយ ដោយសារ​ហ្គេ​ន​ឌូ​ហ្ស៊ី​សន្លប់​ស្តូកស្តឹង​នៅលើ​សា​ឡុង​។ ​អូ​ហ្ស៊ី​ល​ហាក់ដូចជា​ផ្តល់​ប៉ឺតប៉ោង​ដល់​ខ្សែបម្រើ​ហិន​រីក ម៉ា​ឃី​ត​ថា​រៀន អាយុ ២៩ [ ]

Related news

Latest News
Hashtags:   

ក្រុម​កីឡាករ​កាំភ្លើង​ធំ

 | 

Arsenal

 | 

នាំគ្នា​សេព​ថ្នាំ​សប្បាយ​មួយ​ប្រភេទ

 | 

ដួលសន្លប់​ស្តូកស្តឹង​ពេញ​ក្លិប​រាត្រី​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources