Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 5 days ago

ការិយាល័យ​សារព័ត៌មាន​CNN​ត្រូវបាន​ជម្លៀស​បុគ្គលិក​ដោយសារ​ការ​គំរាម​អំពី​គ្រាប់បែក​

ការិយាល័យសារព័ត៌មានCNNនៅក្រុងញូវយ៉កត្រូវបានជម្លៀសបុគ្គលិកចេញទាំងយប់ក្រោយពីមានការគំរាមអំពីគ្រាប់បែក តែប៉ូលិសមិនបានរកឃើញគ្រឿងផ្ទុះទេនៅពេលបន្ទាប់មក។ ភាពច្របូកច្របល់អស់ពេល៩០នាទីនេះបានធ្វើអោយនឹកឃើញការជម្លៀសមនុស្សស្រដៀងគ្នាកាលពីខែតុលា បន្ទាប់ពីគ្រឿងផ្ទុះមួយត្រូវបានរកឃើញនៅស្នាក់ការរបស់CNNនៅក្រុងញូវយ៉ក។ កណ្តឹងប្រកាសសញ្ញាអាសន្ននៅក្នុងបន្ទប់ផ្សាយបានផ្តល់សញ្ញាអោយមានការជម្លៀសនៅម៉ោង១០កន្លះយប់ នេះបើតាមCNNបាននិយាយនៅក្នុងគេហទំព័ររបស់ខ្លួន។ នៅប្រមាណពាក់កណ្តាលយប់ CNNបាននិយាយថាប៉ូលិសបានប្រាប់ថាបុគ្គលិកអាចចូលក្នុងអាគារធ្វើការវិញបានដោយសារពុំមានគ្រឿងផ្ទុះអ្វីទេ។ ប៉ូលិសបាននិយាយថា បុរសម្នាក់នៅម៉ោង១០យប់បន្តិចបានទូរស័ព្ទមកប្រាប់ថា គ្រាប់បែក៥គ្រាប់ត្រូវបានគេដាក់នៅពេញអាគារTime Warner ដែលជាការិយាល័យរបស់សារព័ត៌មានCNN។ប៉ូលិសត្រូវបានបញ្ជូនទៅនិងធ្វើការឆែកឆេរភ្លាម តែមិនបានរកឃើញគ្រឿងផ្ទុះអីទេ។ កាលពីខែតុលា CNNក៏ជាគោលដៅនៃគ្រាប់បែកបំពង់ដែលត្រូវបានគេផ្ញើទៅអោយគូប្រជែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ដោយ៖វាសនា ប៉ូលិសឈរនៅក្រៅអាគារ Time Warner Building ក្នុងក្រុងញូវយ៉កកាលពីថ្ងៃ៦ធ្នូ

Related news

Latest News
Hashtags:   

ការិយាល័យ​សារព័ត៌មាន​CNN​ត្រូវបាន​ជម្លៀស​បុគ្គលិក​ដោយសារ​ការ​គំរាម​អំពី​គ្រាប់បែក​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources