Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 4 days ago

អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត​ខ្លួន​ជនសង្ស័យ​២​នាក់ មុខសញ្ញា​លួច​និង​ឆក់​យ៉ាងសកម្ម​

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​ត្រូវ​បានក​ម្លាំ​អាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​បានសម្រេច កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​បេតុង​ភូមិ​ទ្រា​២​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​ ​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់​បាន​ទី​១ មានឈ្មោះ​សុខ គា អាយុ​១៧​ឆ្នាំ​មុខរបរ​លក់ដូរ​។ និង​ជនសង្ស័យ​ទី​២​មានឈ្មោះ​ជា ណា​រិ​ទ្ធ ហៅ អា​ខុង អាយុ​១៨​ឆ្នាំ ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់ពន្ធនាគារ​។​ ​ដោយ​យោងតាម​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ទើប​កម្លាំង​អាវុធហត្ថ បើក​ការស្រាវជ្រាវ​តាម​ជំនាញ និង​ឆែក​តាម​ប្រព​ន្ធ័​កាំ​ម៉ា​រ៉ា​សុវត្ថិភាព ឈានដល់​ការ​ឃាត​ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ដែលជា​មុខសញ្ញា​ចាស់​លួច និង​ឆក់​យ៉ាងសកម្ម ក៏បាន​ឃាត់​យកមក​សួរនាំ​។​ ​កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ អាវុធហត្ថ​បាន​ដកហូត​ម៉ូតូ​របស់​ជនសង្ស័យ​ចំនួន​៣​គ្រឿង ស្លាក​លេខ​ម៉ូតូ​១​បន្ទះ​។​ ​បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចា​ត​ការ​តាម​នីតិវិធី​៕ ល​

Related news

Latest News
Hashtags:   

អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត​ខ្លួន​ជនសង្ស័យ​២​នាក់

 | 

មុខសញ្ញា​លួច​និង​ឆក់​យ៉ាងសកម្ម​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources