Tuesday 11 December 2018
Home      All news      Contact us      English
kbn - 5 days ago

ឆ្នេរ​ខ្សាច់ស​ស្អាត ទឹកសមុទ្រ​ថ្លាយង់ កំពុង​ប្រែ​ពណ៌​ខ្មៅ ក្លិនស្អុយ​គួរ​ខ្ពើម

ព្រះ​សីហ​នុ ៖ បរិស្ថាន​នៅ​មាត់សមុទ្រ​ខ្មែរ​បច្ចុប្បន្ន ក្នុង​ក្រុងព្រះសីហនុ នៅ​តែ​ចោទ​ជា​បញ្ហា​មិន​ឈប់ ខណៈ​ឆ្នេរសមុទ្រ​ខ្មែរ​បាន​ជាប់​ជា​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក តែ​ផ្ទុយ​ទៅ​វិញ ឆ្នេរ​ខ្សាច់​ដ៏​ស​ស្អាត និង​ទឹកសមុទ្រ​ដ៏​ថ្លាយង់ កំពុង​ត្រូវ​បាន​បំពុល​ដោយ​ទឹក​កខ្វក់ មាន​ក្លិនស្អុយ​អសោច ហូរ​មក​ពី​គ្រប់​ទិស​ទី បាន​បង្ហូរ​ចាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជា​ប្រចាំ នៅ​ត្រង់​ចំណុច ចន្លោះ​ឆ្នេរ​ស​ណ្ឋា​រ​គារ​អូរ​តែ​ល​សុខា និង​សណ្ឋាគារ​ស៊ី​ហ៊ូ ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ។ ការ​បង្ហូរទឹក​ស្អុយ​នេះ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ទឹក​សម្អុយ​មាន​ពណ៌​ខ្មៅ ពោរពេញ​ដោយ​ពពុះ បាន​ហូរ​ចូល​សមុទ្រ​ជា​រៀងរាល់ថ្ងៃ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹកសមុទ្រ​តំបន់​នោះ​យ៉ាង​អាក្រក់​រក​អ្វី​ប្រៀប​មិន​បាន ។ ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន ដែល​មក​លេង​កម្សាន្ត ក្នុង​ក្រុងព្រះសីហនុ បាន​ធ្វើការ​រិះគន់​ត្រង់​ៗ ទៅ​លើ​គណៈកម្មការ​គ្រប់គ្រង​តំបន់ឆ្នេរ​ខេត្ត​ព្រះ​សីហ​នុ ថា គ្មាន​ការ​ទប់ស្កាត់ ទឹក​សម្អុយ​ដែល​បង្ហូរ​ចូល​សមុទ្រ គឺ​បាន​បំពុលបរិស្ថាន ហើយ​វា​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ ដល់​វិស័យ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ព្រោះ​ដំណើរ​កម្សាន្ត​មក​ខេត្ត​ព្រះ​សីហ​នុ មនុស្ស​ម្នាក់​ៗ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ចុះ​ងូត​លេង​កម្សាន្ត​ទឹកសមុទ្រ​ដ៏​ថ្លាយង់ ប៉ុន្តែ​បើ​ទឹកសមុទ្រ​គ្មាន​អនាម័យ តើ​មាន​ភ្ញៀវ​ណា​គេ​ចង់​មក​លេង​ទៀត ? នេះ​ជា​បញ្ហា​មួយ​ដែល​ថ្នាក់ដឹកនាំ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ គួរ​ពិចារណា​ឡើង​វិញ ។ បញ្ហា​ទឹក​សម្អុយ​ខាងលើ​នេះ មិនមែន​ទើបតែ​កើត​មាន​នោះ​ទេ គឺ​កើត​មាន​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ កន្លង​មក​មិន​ទាន់​មានការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ទឹក​សម្អុយ​ដែល​ហូរ​ចាក់​ចូល​សមុទ្រ​នោះ បាន​ហូរ​ចូល​សមុទ្រ​ទៅ​ផុត​ៗ​តែ​ម្តង [ ] The post ឆ្នេរ​ខ្សាច់ស​ស្អាត ទឹកសមុទ្រ​ថ្លាយង់ កំពុង​ប្រែ​ពណ៌​ខ្មៅ ក្លិនស្អុយ​គួរ​ខ្ពើម appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ឆ្នេរ​ខ្សាច់ស​ស្អាត

 | 

ទឹកសមុទ្រ​ថ្លាយង់

 | 

កំពុង​ប្រែ​ពណ៌​ខ្មៅ

 | 

ក្លិនស្អុយ​គួរ​ខ្ពើម

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources