Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

​តុលាការ​ស្នើឱ្យ​ស្រង់​ស្ថិតិ​បន្ទាន់​អំពី​ភាពមិនប្រក្រតី​មួយចំនួន​ដែល​កើតឡើង​ក្នុង​ពន្ធនាគារ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១​និង​ទី​២​នៃ​ក្រសួងមហាផ្ទៃ​និង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ស្នើសុំ​ស្រង់​ស្ថិតិ​បន្ទាន់​ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ និង ជនជាប់ចោទ ដែល​បាន​ឃុំខ្លួន​ហួស​ថិរវេលា ៣​ខែ ៦​ខែ និង ១២​ខែ ។ ​ ស្រង់​ទិន្នន័យ​បន្ទាន់​ពាក់​ព័​ន្ឋ​ពិ​រុ​ទ្ឋ​ជន​និង​ទណ្ឌិត​ដែល​មានតែ​សម្រង់​សាលក្រម​ឬ​សាលដីកា ដែល​មិនទាន់​ចូល​ជា​ស្ថាពរ និង​ស្រង់​ទិន្ន័យ​បន្ទាន់​ពាក់​ព័​ន្ឋ​នឹង​ជន​ជាប់ឃុំ​ទាំង​៤​ប្រភេទ​គឺ​ជន​ត្រូវ​ចោទ ជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិត​ដែល​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់​។​ ​ប្រភពព័ត៌មាន​ពី​ពន្ធនាគារ​បានបញ្ជាក់​សេចក្តី​បង្គាប់​នេះ​តម្រូវ​ឲ្យ​លោក​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទាំង​២ និង​ប្រធាន​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ​ត្រូវ​ស្រង់​ទិន្នន័យ​ទាំងអស់​និង​ធ្វើ​របាយការណ៍​លម្អិត​ដាច់ដោយឡែក​ពីគ្នា​តាម​ករណី​នីមួយៗ​រួច​ផ្ញើ​ល​ទ្ឋ​ផល​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យបាន​មុន​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨​ជា​កំហិត​ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ជួយ​មាន​វិធានការណ៍​និង​រក​ដំណោះស្រាយ​បញ្ហា​ទាំងអស់​អោយទាន់​ពេលវេលា​និង​មាន​ប្រ​សិ​ទិ្ឋ​ភាព​បំផុត​តាមច្បាប់​កំណត់​។​ ​ប្រភពព័ត៌មាន​ដដែល​បានបញ្ជាក់ នៅ​ថ្ងៃទី​៧ ខែធ្នូ នេះ​ថា លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ធ្វើ​អធិការកិច្ច នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ និង​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េ​ហ្ស៊ី កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​នៅ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ។ ​ប្រភពព័ត៌មាន​បន្តថា​ការចុះ​ធ្វើ​អធិការកិច្ច​មើលឃើញថា​មាន​បញ្ហា​ស្មុគស្មាញ​និង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​បានកើត​ឡើងជា​យូរ​មកហើយ​ហើយ​ត្រូវការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​ជាបន្ទាន់ ។ ក្នុងនោះ​រកឃើញ​ជាក់ស្ដែង​មាន​ជន​ត្រូវ​ចោទ និង ជនជាប់ចោទ ដែល​បាន​ឃុំខ្លួន​ហួស​ថិរវេលា ៣​ខែ ៦​ខែ ១២​ខែ ព្រមទាំង​មាន​ពិរុទ្ធជន​និង​ទណ្ឌិត ដែល​មានតែ​សម្រង់​សាលក្រម , សាលក្រម និង សាលដីកា​ដែល​ពុំទាន់​បាន​ចូល​ជា​ស្ថាពរ​នៅឡើយ ។ ​លើសពីនេះទៅទៀត រកឃើញ​ជាក់ស្ដែង​នូវ​ជន​ជាប់ឃុំ​ទាំង​៤​ប្រភេទ​រួមមាន ជន​ត្រូវ​ចោទ [ ]

Related news

Latest News
Hashtags:   

​តុលាការ​ស្នើឱ្យ​ស្រង់​ស្ថិតិ​បន្ទាន់​អំពី​ភាពមិនប្រក្រតី​មួយចំនួន​ដែល​កើតឡើង​ក្នុង​ពន្ធនាគារ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources