Tuesday 11 December 2018
Home      All news      Contact us      English
kbn - 5 days ago

លើកដៃទៅរួច!​ ប្ដីកាប់ប្រពន្ធជាច្រើនកាំបិត ប៉ុនប៉ងសម្លាប់

ហ្វេសប៊ុក៖ បច្ចុប្បន្ននេះ ករណីអំពើហិង្សាក្នុងគ្រួសារ នៅតែកើតមានជាញឹកញាប់នៅក្នុងសង្គមខ្មែរ រហូតឈានទៅដល់ប្រព្រឹត្តករណីឃាតម្មផងដែរ ដែលក្នុងនោះភាគច្រើនស្ត្រីជាប្រពន្ធជាជនរងគ្រោះ ។ ជាក់ស្ដែង បើយោងតាមការបង្ហោះពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Sok Sophearak បានឳ្យដឹងថា កាលពីថ្ងៃួទី ០៦ ខែធ្នូ ម្ស៊ិលមិញនេះ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយមានបុរសម្នាក់បានកាប់ទៅលើប្រពន្ធប៉ុនប៉ងសម្លាប់ជាច្រេីកាំបិទ ហើយបាគេចខ្លួនបាត់ស្រមោល ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេរយ៉ាងដូច្នេះថា «សូមបងប្អូនដែលនៅក្នុងបណ្តាញសង្គមហ្វេសបុកជួយស៊ែរ រូបបុរសម្នាក់នេះអោយដឹងដល់សម្ថកិច្ចក្រប់ខេត្តក្រុងបានឃេីញផង ព្រោះជនដៃដល់ម្នាក់នេះបានកាប់ប្រពន្ធប៉ុនប៉ងសម្លាប់ជាច្រេីកាំបិទ សូមច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីដ៍ស្លូតត្រង់ម្នាកនេះផង(សូមជួយចាប់ជន់ដៃដល់ម្នាក់នេះអោយបាន ជៀសវៀងបង្ករគ្រោះថ្នាក់ដក់អ្នកដ៍ទៃនៅថ្ងៃក្រោយ សូមអគុណ» ។ សូមបញ្ជាក់ថា យ៉ាងណាមិញ ប្រភពពុំបានបញ្ជាក់អំពីដំណើររឿង ដែលឈានដល់ការប្រើប្រាស់ហិង្សាខាងលើនេះឡើយ ៕ ប្រភព៖ FB The post លើកដៃទៅរួច!​ ប្ដីកាប់ប្រពន្ធជាច្រើនកាំបិត ប៉ុនប៉ងសម្លាប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

លើកដៃទៅរួច

 | 

ប្ដីកាប់ប្រពន្ធជាច្រើនកាំបិត

 | 

ប៉ុនប៉ងសម្លាប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources