Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 5 days ago

ថៃ​បាញ់សម្លាប់​ឈ្មួញ​ថ្នាំញៀន​និង​រឹបអូស​បាន​ថ្នាំញៀន​១៥​លាន​គ្រាប់​

អ្នកជួញដូរថ្នាំញៀនម្នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងការបាញ់តគ្នាក្នុងពេលបុរសនេះបានព្យាយាមបើករត់គេចពីការចាប់ខ្លួននិងថ្នាំញៀនមេតំហ្វេតាមីនប្រមាណ១៥លានគ្រាប់ត្រូវបានរកឃើញនៅក្នុងរថយន្តរបស់ជនល្មើសនៅស្រុកមួយក្នុងខេត្តឈៀងរ៉ៃកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៦ធ្នូ។ ប៉ូលិសបង្រ្កាបគ្រឿងញៀន ដែលមានការគាំទ្រពីទាហាននៅតំបន់ព្រំដែនខាងជើង បានបញ្ជាអោយរថយន្តToyotaពិកអាប់មួយឈប់នៅម៉ោងប្រមាណ១១យប់។តែអ្នកបើកបានបន្ថែមល្បឿនបើករត់ និងបាញ់ដាក់សមត្ថកិច្ចដែលបានបាញ់តបជាហេតុនាំអោយអ្នកបើករថយន្តបាត់ការគ្រប់គ្រងរថយន្តនិងឈប់នៅលើផ្លូវ។ ការត្រួតពិនិត្យក្នុងរថយន្ត រកឃើញអ្នកបើកបរត្រូវគ្រាប់ស្លាប់ និងបាវជី៧៥ដាក់ថ្នាំញៀនសរុបប្រមាណ១៥លានគ្រាប់នៅពេញកន្ទុយរថយន្ត។ ការបង្រ្កាបបានថ្នាំញៀនយ៉ាងច្រើនសន្ធឹកនេះកើតឡើងបន្ទាប់ពីប៉ូលិសប្រឆាំងគ្រឿងញៀនទទួលបានព័ត៌មានថា ថ្នាំញៀនដ៏ច្រើននឹងត្រូវលួចនាំចូលពីព្រំដែនទៅកាន់ភាគកណ្តាលនៅយប់ថ្ងៃព្រហស្បតិ៍៕ដោយ៖វាសនា ថ្នាំញៀន១៥លានគ្រាប់ក្នុងបាវជី៧៥ត្រូវបានប៉ូលិសចាប់និងបង្ហាញកាលពីថ្ងៃសុក្រទី៧ធ្នូនៅឈៀងរ៉ៃ

Related news

Latest News
Hashtags:   

ថៃ​បាញ់សម្លាប់​ឈ្មួញ​ថ្នាំញៀន​និង​រឹបអូស​បាន​ថ្នាំញៀន​១៥​លាន​គ្រាប់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources