Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 5 days ago

ចុះ​រុះរើ​ផ្ទះ​លើ​ចំណីផ្លូវ​តែ​ម្ចាស់​ថា ការអនុវត្ត​នេះ​ព្រោះតែ​ទទួល​ប្រ​យោ​ជ​ន៏​ពី​ភាគី​ជម្លោះ​

​ដោយ​អង្គរតូច​/​សៀមរាប​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​សាលាក្រុង ដែល​រួមមាន​នគរបាល កងរាជអាវុធហត្ថ ប្រជា​ការបារ​ភូមិ រួមទាំង​មន្ត្រី​សាលាក្រុង នៅ​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨​នេះ បាន​ចុះទៅ​រុះរើ​ផ្ទះ​ចំនួន​ពីរ​ខ្នង​ដែល​សង់​លើ​ចំណី​ថ្នល់​។ ប៉ុន្តែ​ការអនុវត្ត​នេះ​ត្រូវ​ម្ចាស់ផ្ទះ​អះអាងថា អាជ្ញាធរ​ក្រុង​ធ្វើ​ទាំង​កំរោល ព្រោះតែ​ទទួល​ប្រ​យោ​ជ​ន៏​ពី​ភាគី​ជម្លោះ​។​ ​ក្នុងពេលដែល​សមត្ថកិច្ច​ចុះទៅ​អនុវត្ត ភាគី​ម្ចាស់ផ្ទះ​បាន​ព្យាយាម​រារាំង ដើម្បី​សុំ​ពន្យា​ពេល ត្បិត​សំណុំរឿង​កំពុងដំណើរការ​នៅ​តុលាការ​។​ប៉ុន្តែ​ត្រូវ​លោក​គឹ​មន​ន់​អនុប្រធាន​ការិយាល័យ​អភិវឌ្ឍ​ន៏​ក្រុង​ដែល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​មិន​យល់ព្រម​នោះទេ​គឺ​ត្រូវ​រុះរើ​ឲ្យ​ខាងតែបាន​រហូត​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ម្ចាស់​តម្រង់​ជួរ​ហើយ​វាយខ្នោះ ចំពោះ​ការរារាំង​នេះ​។ ​ក្នុង​ស្ថាន​ការ​ប្រទាញប្រទង់ ហើយ​ក្រុម​សមត្ថកិច្ច​ហាក់​មិនមាន​បទបញ្ជា​ពី​ថ្នាក់លើ ក្នុងការ​ចាប់វាយ​ខ្នោះ​ទៅលើ​ម្ចាស់ផ្ទះ​នោះ​សកម្មភាព​រុះរើ​ក៏ត្រូវ​បាន​ផ្អាក​មួយរយៈ​ដើម្បី​ផ្លាស់ប្តូរ​សមាស​សភា​ពក​ង​កម្លាំង​។​ផ្ទះ​ពីរ​ខ្នង​ដែល​ត្រូវអនុវត្ត​រុះរើ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀម​រា ក្រុង​សៀមរាប​។​ ​នៅ​អំឡុងពេល​មួយ​ម៉ោង​ក្រោយ​គេ​ឃើញ​កងកម្លាំង​ដឹក​ចូល​បន្ថែម​ហើយ​អភិបាលក្រុង​ដែល​ទើប​ឡើងកាន់តំណែង​ថ្មី លោក​នួន ពុទ្ធា​រ៉ា ចុះមក​ដឹកនាំ​បញ្ជា​ផ្ទាល់ ផ្ទះ​ពីរ​ខ្នង​ដែលជា​គោលដៅ​រុះរើ​នោះ ក៏ត្រូវ​ខ្ទេច​ទាំងស្រុង​ត្រឹម​មួយប៉ប្រិចភ្នែក​។​លោក​ប៊ូ ហ៊ាង ម្ចាស់ផ្ទះ​ដែល​ត្រូវ​រុះរើ បាន​និយាយថា ដី​របស់គាត់​បាន​ទិញ​ពី​ភាគី​ជម្លោះ​ឈ្មោះ​អ៊ុន ប៊ុន​ធី ភេទ​ប្រុស ជិត​២០​ឆ្នាំ​មកហើយ ចាប់តាំងពី​អាជ្ញាធរ​មិនទាន់​ធ្វើ​ផ្លូវ​ក្រវ៉ាត់​ក្រុង​គឺ​តាំងពី​តំបន់​នោះ​មិនទាន់មាន​មនុស្ស​ទៅ​រស់នៅ​មក​ម្លេះ​។ លុះ​ពេលធ្វើ​ផ្លូវ ដី​នេះ​ត្រូវបាន​ឈូស​ដាច់​មួយ​ចំហៀង ចំណែក​មួយ​ចំហៀង​ដែល​នៅសល់ រូបលោក​បាន​សង់ផ្ទះ​ពីរ​ខ្នង​សម្រាប់​ប្រកបមុខរបរ​។ ​លោក​ប៊ូ ហ៊ាង បន្តថា​ដោយសារ​ផ្ទះ​របស់លោក បាំង​ពីមុខ​ផ្ទះ​ឈ្មោះ​អ៊ុន ប៊ុន​ធី នៅ​ឆ្នាំ​២០១៤ ឈ្មោះ​ប៊ុន​ធី បាន​ប្តឹងទៅ​តុលាការ​សុំ​ឲ្យ​រុះរើ​ផ្ទះ ដោយ​ចោទថា​សង់​លើ​ចំណីផ្លូវ​។ ការ​ក្តី​គ្នា​នៅ​តុលាការ​ជាច្រើន​ឆ្នាំ​ហើយ​លទ្ធផល​មិនបាន​រុះរើ​ភាគី​ជម្លោះ​បាន​សុំ​សង​ជា​សំណង​មក​ខាង​លោក (​ប៊ូ​ហ៊ាង​)១៥០០០​ដុល្លារ​តែ​ខាង​លោក​មិន​ទទួល ដោយ​បញ្ជាក់ថា បើ​គិតថា​ជា​ចំណីផ្លូវ ទី​១​បើ​រដ្ឋ​ត្រូវការ​និង​រុះរើ​ដោយ​ស្ម​គ្រ័​ចិត្ត​ទី​២​បើ​ប៉ះ​ចំណីផ្លូវ​ត្រូវអនុវត្ត​គ្រប់​ផ្ទះ​ដែល​ប៉ះ​ដូចគ្នា​មិនមែន​រុះ​តែ​ផ្ទះ​លោក​នោះទេ​។ ​ [ ]

Related news

Latest News
Hashtags:   

ចុះ​រុះរើ​ផ្ទះ​លើ​ចំណីផ្លូវ​តែ​ម្ចាស់​ថា

 | 

ការអនុវត្ត​នេះ​ព្រោះតែ​ទទួល​ប្រ​យោ​ជ​ន៏​ពី​ភាគី​ជម្លោះ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources