Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 5 days ago

សង្ឃ​មួយអង្គ​សតិ​មិន​គ្រប់​យក​ពូថៅ​កាប់​អាគុយ​ផ្ទុះ​ជា​ភ្លើង​ឆេះ​កុ​ដ្ឋ​ខ្ទេច​

​ដោយ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ កុដិ​លោក​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ដែលមាន​ទំ​ហ៊ំ​៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ដោយ​មិន​អាចជួយ​ពន្លត់​បានឡើយ​ដែល​អគ្គិភ័យ​នេះ​បង្ករ​ឡើង​ដោយ​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​មុន្នី​សែន​ជ័យ​។​ ហេតុការណ​អគ្គីភ័យ​ឆាបឆេះ​កុដិ​លោក​នៅក្នុង​វត្ត​មុន្នី​សែន​ជ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ ស្ថិតនៅក្នុង​បរិវេណ​វត្ត​មុន្នី​សែន​ជ័យ ក្នុងភូមិ ត្រពាំង​តាវ ឃុំ ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង បាន​និយាយថា អគ្គិភ័យ​ខាងលើនេះ​បង្ករ​ឡើង​ដោយ​ព្រះសង្ឃ​ព្រះនាម ភុំ ផាត់ អាយុ ៥៣​ឆ្នាំ ដែលមាន​ស្រុកកំណើត នៅ ភូមិ ថ្នល់​តា​សិត ឃុំ គោក​ធ្លោ​ក ស្រុក​ជីក្រែង ខេត្តសៀមរាប បានមក​បំបួស​ជា​ព្រះសង្ឃ​នៅ​វត្ត​មុន្នី​សែន​ជ័យ​នេះ​បាន​ចំនួន​៨​ខែ​មកហើយ​។​ ​សមត្ថកិច្ច​បាន​បន្តថា មូលហេតុ​គឺ​លោកសង្ឃ​ព្រះនាម ភុំ ផាត់ បាន​យក​ពូថៅ​កាប់​អាគុយ​សូ​លា បណ្តាលឱ្យមាន​អណ្តាតភ្លើង​ឆាបឆេះ ដោយសារ​គាត់​មាន សតិ​មិន​គ្រប់ ខូច​ស​សៃ​ប្រសាទ​។​ក្រោយពី​កើតហេតុ ព្រះគ្រូ​ចៅអធិកា​វត្ត​មុន្នី​សែន​ជ័យ បាន​ចាប់​ផ្សឹក និង ប្រគល់ ឱ្យ​ក្រុមគ្រួសារ យកទៅ​រស់នៅ ឯ​ស្រុក កំណើត​វិញ ។​ ​ សម្ភារៈ​ដែល​ខូចខាត​ក្នុង​អគ្គិភ័យ​នេះ​រួមមាន ស្បង់ ជីវរ [ ]

Related news

Latest News
Hashtags:   

សង្ឃ​មួយអង្គ​សតិ​មិន​គ្រប់​យក​ពូថៅ​កាប់​អាគុយ​ផ្ទុះ​ជា​ភ្លើង​ឆេះ​កុ​ដ្ឋ​ខ្ទេច​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources