Tuesday 11 December 2018
Home      All news      Contact us      English
khmer-note - 5 days ago

ការសិក្សាថ្មីមួយបានបង្ហាញថា ប្រជាជនអាមេរិកជិត៥០ភាគរយ សុទ្ធតែមានសាច់ញាតិដែលជាប់ពន្ធនាគារយ៉ាងហោចក៏ ១នាក់ដែរ

ការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ Cornell និងក្រុម FWD.us បានរកឃើញថា ៤៥ភាគរយនៃជនជាតិអាមេរិកដែលមានប្រហែល១១៣លាននាក់ យ៉ាងហោចណាស់ក៏មានសមាជិកគ្រួសារណាម្នាក់របស់ពួកគេត្រូវជាប់ឃុំមួយយប់ ឬជាប់ពន្ធនាគារដែរ។ របាយការដដែលនេះបានបន្តថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស៧នាក់ នៅសហរដ្ឋអាមេរិចមានសមាជិកគ្រួសារដែលជាប់គុកយ៉ាងហោចណាស់មួយឆ្នាំ ហើយមនុស្សម្នាក់ក្នុង ចំណោម៣៤នាក់ មានសមាជិកគ្រួសារជិតស្និទ្ធជាប់គុក១០ឆ្នាំ ឬយូរជាងនេះ។ ការស្រាវជ្រាវបានរកឃើញដែរថា មនុស្សស្បែកខ្មៅគឺមាន៥០ភាគរយ ដែលច្រើនជាងមនុស្សស្បែកសដែលមានសមាជិកគ្រួសារជាប់ឃុំឃាំង។ ក្រុម FWD បានរាយការណ៍ពីការឃុំឃាំងក្នុងតំបន់ថា មនុស្សជាង១០លាននាក់ត្រូវបានចាប់ខ្លួនដាក់គុកជារៀងរាល់ឆ្នាំរយៈពេលពីរទសវត្សមកនេះ ហើយបើទោះបីជាការថយចុះអត្រានៃការជាប់ពន្ធនាពេលថ្មីៗនេះក៏ដោយ សហរដ្ឋអាមេរិកនៅតែចាប់ឃុំឃាំងមនុស្ស៧១០នាក់ ក្នុងចំណោម១០០,០០០នាក់ ដែលវានៅតែជាអត្រាដែលខ្ពស់ដដែល។ យ៉ាងណាមិញកាលពីខែមុនប្រធានាធិបតីលោក Donald Trump ក៏បានប្រកាសដែរថា លោកនឹងគាំទ្រកំណែទម្រង់ពន្ធនាគារដែលបានធ្វើឡើងដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យដើម្បីកាត់បន្ថយទោសជាប់ពន្ធនាគារសម្រាប់ជនល្មើសអហិង្សាមួយចំនួន។ អត្ថបទ៖​ លីដា ប្រភព៖ bangordailynews The post ការសិក្សាថ្មីមួយបានបង្ហាញថា ប្រជាជនអាមេរិកជិត៥០ភាគរយ សុទ្ធតែមានសាច់ញាតិដែលជាប់ពន្ធនាគារយ៉ាងហោចក៏ ១នាក់ដែរ appeared first on Khmernote.

Related news

Latest News
Hashtags:   

ការសិក្សាថ្មីមួយបានបង្ហាញថា

 | 

ប្រជាជនអាមេរិកជិត៥០ភាគរយ

 | 

សុទ្ធតែមានសាច់ញាតិដែលជាប់ពន្ធនាគារយ៉ាងហោចក៏

 | 

១នាក់ដែរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources