Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 5 days ago

ទិវា​ពិភពលោក​ប្រយុទ្ធ​និង​ជំងឺអេដស៍​១​ធ្នូ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​យើង​ប្តេជ្ញា​រួមគ្នា​បញ្ចប់​បញ្ហា​អេដស៍​ឆ្នាំ​២០២៥​សម្រាប់​កម្ពុជា​

​ដោយៈ​គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ មន្ទីរ​សុខាភិបាល​ខេត្ត សហកា​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់់ដំបង បាន​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ និង​ជំ​អឺ​អេដស៍​ថ្ងៃទី​០១​ធ្នូ​ក្រោម​អធិបតីភាព​លោកស្រី ញឹក សា​គន្ធ អភិបាលរង​ខេត្ត​តំណាង លោក ងួន រតនៈ អភិបាលខេត្ត លោក​វេជ្ជៈបណ្ឌិត តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​និង​ជំងឺអេដស៍ និង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោកស្រី​ស៊ុត ម៉ិ ហិ​រញ្ញឹក​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង លោក​លោកស្រី​តំណាង​អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​សិស្ស និស្សិត​ប្រជាពលរដ្ឋ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ចូលរួម​សរុប​ចំនួន ២០០​នាក់់​។ ក្នុងនោះ ក៏មាន​អ្នករស់នៅ​ជាមួយ​ជំងឺអេដស៍​ចូលរួម​ចំនួន​១០​នាក់​ផងដែរ​។​ ​លោកស្រី ស៊ុត ម៉ិ ហេ​រញ្ញឹគ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង បាន​អាន​សាខា​លិខិត​របស់​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ឆ្លើយតប​មេរោគ​អេដស៍​ជំងឺអេដស៍ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ក្នុងឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ជ​ស៍​១​ធ្នូ​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ (​យើង​ប្តេជ្ញា​រួមគ្នា​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​២០២៥)​។​ ​បន្ទាប់មក​លោកស្រី ញឹក សា​គន្ធ អភិបាលរង​ខេត្ត​បានធ្វើការ​ផ្តាំផ្ញើ​ដល់​សមាជិក​ក្នុង​អង្គពិធី​ថា ចំពោះ​យុវជន​ត្រូវ​តម​និង​ការរួម​ភេទ​, មិនត្រូវ​ភ្លើតភ្លើន​ការសប្បាយ​ផ្លូវភេទ មិនត្រូវ​ភ្លើតភ្លើន​នឹង​គ្រឿងញៀន​ឡើយ​។ ចំណែក​មនុស្សពេញវ័យ ត្រូវ​ស្មោះ​ប្តី​១ ប្រពន្ធ​១, [ ]

Related news

Latest News
Hashtags:   

ទិវា​ពិភពលោក​ប្រយុទ្ធ​និង​ជំងឺអេដស៍​១​ធ្នូ

 | 

ឆ្នាំ​២០១៨

 | 

ក្រោម​ប្រធានបទ​យើង​ប្តេជ្ញា​រួមគ្នា​បញ្ចប់​បញ្ហា​អេដស៍​ឆ្នាំ​២០២៥​សម្រាប់​កម្ពុជា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources