Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 5 days ago

ប្រធាន​សមាគមនារី​ខ​ណ្ឌ​ឫ​ស្សី​កែវ​ផ្តល់​ថវិកា​ដល់​យុវជន​សង្កាត់​២​នាក់ ជួប​គ្រោះថ្នាក់​ចរាចរ និង​កំពុង​ខ្វះខាត​ទទួល​ថវិកា​ព្យាបាល​

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យុវជន​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ដែល​រងរបួស​ដោយសា​រ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​កន្លងមក និង​កំពុង​សម្រាក​ព្យាបាល នៅឯ​គេហដ្ឋាន ដោយមាន​ការខ្វះខាត​ផង​នោះ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​ប្រធាន​សមាគមនារី​ខណ្ឌ​ឬ​ស្សី​កែវ​ផ្តល់​ថវិកា​ដល់​យុវជន​សង្កាត់​២​នាក់ ជួប​គ្រោះថ្នាក់​ចរាចរ និង​កំពុង​ខ្វះខាត​ទទួល​ថវិកា​ព្យាបាល​។​ ​ក្នុង​សកម្មភាព​យកចិត្ត​ទុក្ខ​ដាក់​សួ​សុខទុក្ខ​យុវជន​សង្កាត់ ដែល​រងរបួស​ដោយសា​រ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​២​នាក់​យុវជន​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ឈ្មោះ សរ ហា​លី​ណាត និង​យុវជន​សង្កាត់​ឬ​ស្សី​កែវ ឈ្មោះ វ៉ាន់ ប៊ុន​តឺ​ម ត្រូវបាន លោកស្រី អាន ផល្លា បាន​ផ្ដាំផ្ញើ​លើកទឹកចិត្ត​ដល់​អ្នកមាន​ជំងឺ​ឲ្យ​ខំតស៊ូ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ប្រសើរ ក្នុង​ជីវិត​រស់នៅ​ដោយមាន​ក្ដីសង្ឃឹម​ជានិច្ច​។​ ​នាឱកាស​នោះ​លោកស្រី អាន ផល្លា បាន​ផ្ដាំផ្ញើ​ទាំង​អាជ្ញាធរ​ភូមិ សង្កាត់ ឲ្យ​ជួយ​រាយការណ៍​អំពី​ស្ថានភាព​ជាក់ស្ដែង ពិតប្រាកដ​របស់​ជន​ទីទាល់ក្រ ក្នុងនោះ​មាន​ទាំង​អ្នកជំងឺ​រ៉ាំរ៉ៃ ចាស់ជរា ពិការភាព ទុរគតជន​គ្មាន​ទីពឹង ជួល​ផ្ទះ​គេ និង​ចាំផ្ទះ​ឲ្យ​គេ ឫ​ជួប​ឧ​ប​ត្ថ​វៈ​ហេតុ​ផ្សេងៗ ជាដើម «​ពោល​ជន​ងាយ​រងគ្រោះ​» ដោយ​មិន​ប្រកាន់​ពូជ​សាស ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ដើម្បី​មាន​វិធានការ​រិះរក​ដំណោះស្រាយ​ជូន​ឲ្យ​ទាន់ពេលវេលា និង​ទាន់​សភាព​ការ ដើម្បី​ឲ្យ​ស្របទៅតាម​អនុសាសន៍​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន [ ]

Related news

Latest News
Hashtags:   

ប្រធាន​សមាគមនារី​ខ​ណ្ឌ​ឫ​ស្សី​កែវ​ផ្តល់​ថវិកា​ដល់​យុវជន​សង្កាត់​២​នាក់

 | 

ជួប​គ្រោះថ្នាក់​ចរាចរ

 | 

និង​កំពុង​ខ្វះខាត​ទទួល​ថវិកា​ព្យាបាល​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources