Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

មហោស្រព​អង្គរ​លំដាប់​អន្តរជាតិ បើកសម្ពោធ​ការសម្តែង​ទស្សន​នី​យ​ភាព​ប្រវត្តិសាស្ត្រ​

ដោយ​: សុផល / សៀមរាប​: «​អាណាចក្រ​អង្គរ​»​ដែលជា​គម្រោង​វប្បធម៌​សំខាន់​មួយ​នៃ «​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​» និង​គម្រោង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​វប្បធម៌​កម្ពុជា​-​ចិន កាលពី​ល្ងាច​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨ បាន​បើក​ដំណើរការ​ការសម្តែង​ជា​លើកដំបូង​នៃ​មហា​ទស្សនីយភាព​បែប​កំណាព្យ​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​។​ ​សម្តេចព្រះ​រាជបុត្រី​ព្រះរាម​នរោត្តម បុប្ផា​ទេវី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ការសម្តែង​ទស្សនីយភាព ព្រមទាំង​មាន​វត្តមាន​លោក​បណ្ឌិត ឃឹម​ប៊ុន សុង អភិបាលខេត្ត​សៀម​រាម លោកស្រី មិញ កុស​នី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ឧកញ៉ា ពុង ខៀវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​Ca Heng International​។​ សូមជម្រាបថា​រោង​មហោស្រព​អង្គរ​មាន​ទំហំ​ផ្ទៃដី​៦០០០​ម៉ែត្រការ៉េ អាច​ផ្ទុក​ទស្សនិកជន​បាន​ជាង​១៣០០​នាក់​ក្នុងពេល​តែមួយ​។ បច្ចុប្បន្ននេះ​គឺជា​មហោស្រព​សំដែង​ដែលមាន​លក្ខណៈ​ទូលំទូលាយ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា និង​អាស៊ីអាគ្នេយ៍ ដែលមាន​ស្តង់ដា​អន្តរជាតិ​។ នៅ​ជុំវិញ​មហោស្រព​ធំ​គ្រោង​នឹងមាន​គម្រោង​មជ្ឈមណ្ឌល​ពិព័រណ៍​សិល្បៈ​២០០០​ម៉ែត្រការ៉េ​ការបណ្តុះបណ្តាល​សិល្បៈ​និង មូលដ្ឋាន​អប់រំ​១៥០០​ម៉ែត្រការ៉េ​ដើម្បី​បង្ហាញ​ពី​ភាព​ទាក់ទាញ​វប្បធម៌​និង​សិល្បៈ​រវាង​ប្រទេស​កម្ពុជា​និង​ចិន​។​ក្រៅពីនេះ​មាន​ភោជនីយដ្ឋាន​ទំហំ​៤០០០​ម៉ែត្រការ៉េ អាច​ផ្ទុក​មនុស្ស​រាប់ពាន់​អ្នក​ក្នុងពេល​តែមួយ​និង​មាន​សួន​ទឹក​ខ្នាត​ធំ​ទីមួយ​ស្ថិត​លើ​ផ្ទៃដី​ប្រហែល​៦០០០​ម៉ែត្រការ៉េ​។​ ​សម្តេចព្រះ​រាជបុត្រី​ព្រះរាម​នរោត្តម បុប្ផា​ទេវី បាន​មាន​ព្រះរាជបន្ទូល​ថាៈ​«​មហោស្រព​អាណាចក្រ​អង្គរ​នេះ មិន​ត្រឹម​តែមាន​ប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បានបង្ហាញ​ពី​ភាពជា​មិត្តភាព​រវាង​ចិន កម្ពុជា បង្ហាញ​ពី​សិល្បៈ​វប្បធម៌​នៃ​ប្រទេស​យើង​ទាំងពីរ និង​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជារាស្ត្រ​ខ្មែរ​។​»​។​ ​លោក​ឧកញ៉ា​ពុង ខៀវ​សែ បាន​មានប្រសាសន៍ថា «​សាល​មហោស្រព​គឺជា​មជ្ឈមណ្ឌល​វប្បធម៌​ទេសចរណ៍​ដ៏​សំខាន់​មួយ ដែល​ផ្តោតលើ​ការសម្តែង​និង​បានធ្វើ​ឲ្យ​ក្រុង​សៀមរាប​កាន់តែ​ប្រសើរឡើង និង​ជា​គម្រោង​ទេសចរណ៍​ថ្មី​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា យើង​ផងដែរ​»​។​ ​លោក​បាន​លើកឡើងថា​ការវិនិយោគ​ប្រកបដោយ​ភាពជោគជ័យ​នៃ​គម្រោង​«​អាណាចក្រ​អង្គរ​»​បានធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ការងារ​ចេញ​ជា​លទ្ធផល​បង្ហាញ​មក​យ៉ាង​ល្អ ជាពិសេស​នៅ​ថ្ងៃ​អនាគត​នឹងមាន​ក្រុមហ៊ុន​ចិន​កាន់តែច្រើន​ចូលរួម​ក្នុងការ​វិនិយោគ​និង​សាងសង់​សំណង់​នៅក្នុង​ព្រះរាជា​ណា ចក្រ​កម្ពុជា​។​គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​សៀមរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចម្ងាយ​ត្រឹម​តឺ​៥​គីឡូម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត​ដែលជា​អច្ឆរិយ​មួយ [ ]

Related news

Latest News
Hashtags:   

មហោស្រព​អង្គរ​លំដាប់​អន្តរជាតិ

 | 

បើកសម្ពោធ​ការសម្តែង​ទស្សន​នី​យ​ភាព​ប្រវត្តិសាស្ត្រ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources