Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 5 days ago

CCC ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​ជំហរ​សង្គម​ស៊ីវិល និង​ការបង្កើត​វេទិកា​អ្នកច្បាប់​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា (CCC) បានធ្វើ​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​ជំហរ​សង្គម​ស៊ីវិល និង​ការបង្កើត​វេទិកា​អ្នកច្បាប់ នៃ​អង្គការ​សង្គម​ស៊ីវិល នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់​២ ខណ្ឌចំការមន នៅ​ព្រឹក​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ ដោយមាន​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ប្រមាណ​ជា ៥០​។​ ​លោក យឿ​ង សុធា​រ៉ា ប្រធាន​ផ្នែក​កសាង​បណ្តាញ និង​ភាពជា​ដៃគូ នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា បាន​ឲ្យ​ដឹងថា វេទិកា​នេះ គឺ​សម្រាប់​បើកឱកាស​ឲ្យ​អ្នកច្បាប់ នៃ​អង្គការ​សង្គម​ស៊ីវិល​នានា​មកជួប​ជុំគ្នា​ក្នុង​ការជជែក​វែកញែក​ពាក់ព័ន្ធ​ជាមួយ​ច្បាប់ និង​ប្រតិបត្តិការ​របស់​សង្គម​ស៊ីវិល និង​ការចែករំលែក​ព័​ត៍​មាន​គ្នា​អំពី​ការអនុវត្ត​ច្បាប់ ភាពលំបាក បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​ច្បាប់​។ ច្បាប់​ដែល​ពាក់ព័ន្ធ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល វា​ពាក់ព័ន្ធ​ជាមួយនិង​ប្រតិបត្តិការ​របស់​សង្គម​ស៊ីវិល ហើយ​ពួកគាត់​ត្រូវតែ​ដឹង ត្រូវតែ​យល់ និង​ដាស់តឿន​គាត់​ឲ្យ​អនុ​លោ​កម​តាមច្បាប់​។ មាន​បញ្ហា​ប្រឈម​កន្លែង​ណា​អាច​ជជែក​គ្នា​រក​ដំណោះស្រាយ​ណាមួយ​ដែល​សមរម្យ ហើយ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​នឹង​អាចយ​កវា​ជា​គំនិត ដើម្បី​បង្កើតជា​យុទ្ធសាស្ត្រ​របស់ខ្លួន​។​ ​លោក​បាន​បញ្ជាក់ថា “​គោលបំណង​ធំ គឺ​ចង់​ប្រមូលផ្តុំ​អ្នកច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​ជួបជុំគ្នា​ជា​ទៀងទាត់ ហើយ​ធ្វើ​ការជជែក​ពិភាក្សា​ទៅលើ​បញ្ហា​ដែល​ប៉ះពាល់​ជាមួយនិង​ប្រតិបត្តិការ​របស់គាត់ និង​បញ្ហាលំបាក​ផ្សេងៗ គាត់​អាច​យកមក​ចែករំលែក ហើយ​គាត់​អាច​ផ្តល់យោបល់​ជា​ដំណោះស្រាយ​។ ការជួបជុំ​របស់​សង្គម​ស៊ីវិល ជាពិសេស​អ្នកច្បាប់ ដើម្បី​មក​ជជែក​គ្នា​ថា តើ​ត្រូវ​អនុលោម​ទៅតាម​ច្បាប់​តាមរបៀប​ណា ពីព្រោះថា បើ​គាត់​អត់​យល់​ពី​ច្បាប់ គាត់​មិនអាច​ទៅ​អនុវត្ត​ច្បាប់​នឹង​បានទេ​។ មក​ការ​មកជួបជុំ​នេះ [ ]

Related news

Latest News
Hashtags:   

ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​ជំហរ​សង្គម​ស៊ីវិល

 | 

និង​ការបង្កើត​វេទិកា​អ្នកច្បាប់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources