Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 4 days ago

គ្លីនិក​វះកាត់​កែ​សម្ផស្ស​លំដាប់ថ្នាក់​ពិភពលោក​របស់​បារាំង បើកសម្ពោធ​ផ្លូវការ​នៅ​កម្ពុជា​

​ដោយ​: សុផល / ភ្នំពេញ​: ឡា​គ្លីនិក (LaClinique) ដែលជា​គ្លីនិក​បារាំង​ដំបូង​គេ​បង្អស់ នៅក្នុង​ប្រទេស​កម្ពុជា បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​នឹង​ផ្តល់ជូន​ការវះកាត់​កែ​សម្ផស្ស​លំដាប់ថ្នាក់​ពិភពលោក យ៉ាង​មាន​ប្រសិទ្ធភាព និង​មាន​ទំនុកចិត្ត​ជាទីបំផុត ដល់​អតិថិជន​ពី​សំណាក់​អ្នកឯកទេស​ដ៏​ស្ទាត់ជំនាញ​មកពី​ប្រទេស​បារាំង​។​ ​ឡា​គ្លីនិក​ដែល​ស្ថិតនៅ​អាគារ​លេខ​២៨ ផ្លូវ​លេខ​២៩៤ សង្កាត់​បឹង កេងកង​ទី​១ រាជធានី​ភ្នំពេញ ត្រូវ​បើក​ដំណើរការ​កាលពី​រាត្រី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨​។ LaClinique បានធ្វើ​កិច្ចសហការ ជាមួយ​គ្លីនិក ខេ​មា ដែលជា​គ្លីនិក​ដ៏​ល្បីល្បាញ​មួយ​មាន​ស្តង់ដារ​ខ្ពស់​ហើយ​ស្របទៅនឹង​ស្តង់ដារ​បរទេស ដែលមាន​ទីតាំង​ស្ថិតនៅ​អាគារ LaClinique ជាន់​ទី​៩ ។ ស្ថិតនៅ​ចំ​ទីតាំង​យុទ្ធសាស្ត្រ LaClinique គឺជា​គ្លីនិក​ថ្មី និង​តែមួយគត់ សម្រាប់​ប្រជាជន​កម្ពុជា ដែល​កំពុង​ស្វែងរក​ការវះកាត់ កែ​សម្ផស្ស​ប្រកបដោយ គុណភាព ទំនុកចិត្ត និង​សុវត្ថិភាព​ខ្ពស់​។​ ​លោក​វេជ្ជបណ្ឌិត Michel CHABAUD ឯកទេស​ផ្នែក​វះកាត់​កែ​សម្ផស្ស បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ​ការប្រមូលផ្តុំ​នូវ​ក្រុមគ្រូពេទ្យ​ឯកទេស​ជំនាញ​ជនជាតិ​បារាំង ដែល​សុទ្ធសឹង​តែមាន​ជំនាញ​ឯកទេស​ច្បាស់លាស់​ខាង​ផ្នែក​វះកាត់​កែ​សម្ផស្ស ធ្វើ​ឲ្យ​សម្រស់​ស្រស់ស្អាត​ដូច​ពី​ធម្មជាតិ ហើយ​ប្រកបដោយ​គុណភាព និង សុវត្ថិភាព ទាំងនេះ គឺជា​អាទិភាព​ដ៏​ចម្បង​របស់​យើង​។ បេសកកម្ម​របស់​យើង គឺ​ផ្តល់ជូន​នូវ​ការថែទាំ [ ]

Related news

Latest News
Hashtags:   

គ្លីនិក​វះកាត់​កែ​សម្ផស្ស​លំដាប់ថ្នាក់​ពិភពលោក​របស់​បារាំង

 | 

បើកសម្ពោធ​ផ្លូវការ​នៅ​កម្ពុជា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources