Thursday 13 December 2018
Home      All news      Contact us      English
kbn - 6 days ago

ថ្មីចែស! ក្រោយល្បីរឿងបុរសប្រពន្ធ៤ ស្រាប់តែស្ត្រីវ័យក្មេងម្នាក់បង្ហោះសារថា «ខ្លាំងអីប្រុសប្រពន្ធ៤ ខ្ញុំស្រីប្ដី៤ផងមិនថា?»

ថៃ៖ មួយរយៈនេះ រឿងបុរសសំណាងម្នាក់ដែលមានប្រពន្ធ៤នាក់រស់នៅក្រោមដំបូលផ្ទះតែមួយយ៉ាងសុខសាន្ត បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃ ដែលមានមនុស្សជាច្រើនចាប់អារម្មណ៍ ព្រមទាំងជជែកវែកញែកគ្នាបែកផ្សែងផងដែរ ។ ក្រោយមកទៀតនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងជាងបុរសប្រពន្ធ៤ គឺមានស្ត្រីវ័យក្មេងម្នាក់ បានប្រកាសថា នាងក៏មានប្ដី៤នាក់ដែរ ហើយរស់នៅជាមួយគ្នាយ៉ាងចុះសម្រុងទៀតផង ។ ស្ត្រីខាងលើបានសរសេរពាក្យមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់នាងថា «ខ្លាំងអីប្រុសប្រពន្ធ៤ ខ្ញុំស្រីប្ដី៤ផងមិនថា?» មិនតែប៉ុណ្ណោះនាង ក៏បានបង្ហោះរូបថតរបស់នាង​ និងបុរស៤នាក់ទៀតផងដែរ ដែលនាងអះអាងថា ពួកគេសុទ្ធតែជាប្ដីរបស់នាងទាំងអស់ ។ ទាក់ទងជាមួយគ្នានេះដែរ នៅមានមនុស្សជាច្រើនមិនជឿថា នាងមានប្ដី៤ឡើយ ហើយសម្រាប់ការបង្ហោះនេះ គ្រានើតែដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ជាប់ពីរឿងបុរសប្រពន្ធ៤នោះ តែប៉ុណ្ណោះ ៕ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? សហការី KBN ប្រភព៖ taharnkla The post ថ្មីចែស! ក្រោយល្បីរឿងបុរសប្រពន្ធ៤ ស្រាប់តែស្ត្រីវ័យក្មេងម្នាក់បង្ហោះសារថា «ខ្លាំងអីប្រុសប្រពន្ធ៤ ខ្ញុំស្រីប្ដី៤ផងមិនថា?» appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ថ្មីចែស

 | 

ក្រោយល្បីរឿងបុរសប្រពន្ធ៤

 | 

ស្រាប់តែស្ត្រីវ័យក្មេងម្នាក់បង្ហោះសារថា

 | 

ខ្លាំងអីប្រុសប្រពន្ធ៤

 | 

ខ្ញុំស្រីប្ដី៤ផងមិនថា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources