Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

វិស័យ​ទេសចរណ៍​ជា​ចំណែក​សំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ

ដោយ​: បូកគោ / កំពត​: រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ព្រោះ​បាន​បង្កើត​ឱកាស​ការងារ ដើម្បី​បង្កើន​ប្រាក់ចំណូល​រហូត​ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ជា​ផ្នែក​សំខាន់​នៃ​កិច្ច​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ធនធានធម្មជាតិ​។​ ​ក្នុង​ពិធី​បិទ​សិក្ខាសាលា​វាយតម្លៃ​ការអនុវត្ត​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តកំពត នៅ​សាលប្រជុំ​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ លោកហាស់ សូ​បិ​ន អភិបាលរង​ខេត្តកំពត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ព្រោះ​បាន​បង្កើត​ឱកាស​ការងារ ដើម្បី​បង្កើន​ប្រាក់ចំណូល ដែល​អាច​ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ជា​ចំណែក​សំខាន់​នៃ​កិច្ច​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ធនធានធម្មជាតិ​។ ដោយឡែក វិស័យ​ទេសចរណ៍​ក្នុង​ខេត្តកំពត​កំពុងមាន​ភាព​រីកចម្រើន ដែលជា​ផ្នែក​សម្រាល​ក្តី​លំបាក​របស់​ប្រជាពលរដ្ឋ​សហគមន៍ តាមរយៈ​បង្កើត​មុខរបរ​ហើយ​បញ្ចៀស​បាន​ពី​ការធ្វើ​ចំណាកស្រុក​។ ដោយសារ​កំណើន​ភ្ញៀវទេសចរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ប្រមាណ​៥.០០០​នាក់​បានទទួល​ឱកាស​ការងារ​ផ្ទាល់ និង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​ដែល​ធ្វើឱ្យ​ជីវភាព​កាន់តែ​ធូរធារ​តាមរយៈ​ប្រាក់ចំណូល​ពី​ផ្នែក​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ​។ ​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា នា​អំឡុងពេល​ប្រាំ​ឆ្នាំ នៃ​កិច្ចខិតខំ​អនុវត្ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ប្រាំ​ឆ្នាំ ខេត្តកំពត​មាន​កំណើន​ភ្ញៀវ​គួរឱ្យ​មោទនៈ​បំផុត​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៤ ទូទាំង​ខេត្ត​ទទួល​ទេសចរ​បាន​ចំនួន​១.២៧១.៤០១​នាក់ ចំណែក​ឆ្នាំ​២០១៨ គិត​ត្រឹម​រយៈពេល​១១​ខែ មាន​រហូតដល់​១.៦២៩.៥៣០​នាក់ ពោលគឺ​កំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់​ពីរ​ភាគរយ ឯ​ភ្ញៀវ​អន្តរជាតិ​កើន​ជាង​១០​ភាគរយ​។ ​លោក ហាស់ សូ​បិ​ន បាន​រំលឹកថា ដោយសារ​ទេសចរណ៍​ជា​ផ្នែក​មួយ​មាន​លក្ខណៈ​ជា​ពហុ​វិស័យ ដូចនេះ គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​អាជ្ញាធរ ទាំង​ផ្នែក​ឯកជន [ ]

Related news

Latest News
Hashtags:   

វិស័យ​ទេសចរណ៍​ជា​ចំណែក​សំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources